ព័ត៌មានជាតិ

កម្ពុជា-កូរ៉េចុះហត្ថលេខាសម្ព័ន្ធភាពគ្រប់គ្រងធនធានទឹកមេគង្គប្រកបដោយចីរភាព

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងសាជីវកម្មធនធានទឹកកូរ៉េ (K-Water) បានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការថ្មី ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពក្នុងតំបន់មេគង្គ។ កិច្ចប្រជុំដ៏សំខាន់នេះត្រូវបានដឹកនាំដោយលោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានធ្វើឡើងជាមួយលោកបណ្ឌិត…

កម្លាំងជំនាញចុះបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់នៅមណ្ឌលគិរី ឃាត់ខ្លួន១២នាក់

ខេត្តមណ្ឌលគិរី៖ កម្លាំងជំនាញនគរបាលខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង នៅវេលាម៉ោង ១០:១២នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ ការប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ ដែលទាំងអស់ជាប្រុស។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងជាច្រើនរួមមាន៖…

ព្រះសីហនុ៖ ប្រតិបត្តិការបង្ក្រាប Online Scam ឃាត់ខ្លួនជនសង្ស័យ ៥០នាក់ និងរកឃើញឧបករណ៍បច្ចេកវិទ្យារាប់រយគ្រឿង

ព្រះសីហនុ៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការយ៉ាងសកម្មកាលពីថ្ងៃទី២៣ មីនា ២០២៦ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងចុះត្រួតពិនិត្យទីតាំងស្នាក់នៅចំនួន ២៦កន្លែង។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងចំនួន ៤កន្លែងជាក់ស្តែង រួមមាន៖ សណ្ឋាគារ ជីនសា ហូលីដេ, វីឡាភូមិគ្រឹះ, អគារខុនដូរ ស៊ែង…

អភិបាលរងខេត្តស្ទឹងត្រែងបើកវគ្គបណ្តុះបណ្តាលសមត្ថភាពការគ្រប់គ្រងទឹក

ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីធនធានទឹក ឧតុនិយម និងសហគមន៍កសិករប្រើប្រាស់ទឹក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹកសមត្ថភាព និងឲ្យយល់ដឹងពីលិខិតបទដ្ឋានគតិយុត្ត រួមមានច្បាប់ អនុក្រឹត្យ ប្រកាស សារាចរណែនាំ និងគោលនយោបាយពាក់ព័ន្ធនឹងការប្រើប្រាស់ទឹក។ កម្មវិធីនេះរៀបចំឡើងដោយនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក…

រកឃើញសត្វថ្មីៗជាច្រើនប្រភេទនៅក្នុងរូងភ្នំបាត់ដំបង រួមមានពស់វែកពណ៌ខៀវស្រងាត់ ពស់ហោះ និងជីងចក់

រូងភ្នំថ្មកំបោរដ៏ធំធេងនៅកម្ពុជា ដែលភាគច្រើនមិនទាន់មានការស្រាវជ្រាវយ៉ាងទូលំទូលាយ បានបង្ហាញពីភាពសម្បូរបែបជីវចម្រុះដ៏គួរឱ្យភ្ញាក់ផ្អើល។ រូងភ្នំទាំងនេះជាជម្រករបស់ប្រភេទសត្វជាច្រើនដែលមិនទាន់បានរកឃើញ និងជាប្រព័ន្ធអេកូឡូស៊ីតែមួយគត់នៅលើពិភពលោក។ ការស្រាវជ្រាវថ្មីមួយនៅភាគពាយ័ព្យខេត្តបាត់ដំបង បានរកឃើញប្រភេទសត្វថ្មីៗជាច្រើនសម្រាប់វិទ្យាសាស្ត្រ។ ក្នុងចំណោមការរកឃើញទាំងនោះ រួមមានពស់វែកពណ៌ខៀវស្រងាត់ដ៏ពិសេស ពស់ហោះ ជីងចក់ច្រើនប្រភេទ ខ្យងតូចៗពីរប្រភេទ និងសត្វក្រៀលពីរប្រភេទទៀត។ ការស្រាវជ្រាវនេះបានធ្វើឡើងដោយអង្គការអភិរក្ស Fauna & Flora រួមជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញជនជាតិខ្មែរ។ ពួកគេបានរុករករូងភ្នំចំនួន…

តុលាការសម្រេចឃុំខ្លួនស្ត្រីអ្នកបើកបរបង្កគ្រោះថ្នាក់ ខណៈកូនអភិបាលស្រុកកងមាសត្រូវបានដោះលែង

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រីដែលអះអាងថាជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ យកទៅឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ រថយន្ដម៉ាក FORTHING ពាក់ផ្លាកលេខ P.YEAN.7 បានបុកម៉ូតូម៉ាក HONDA TODAY…

កោះទទឹងរីស្សត រមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ថ្មី បើកដំណើរការនៅខេត្តកោះកុង

កោះទទឹង, ខេត្តកោះកុង៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង រួមជាមួយវិស័យឯកជន បានប្តេជ្ញារួមគ្នាជំរុញអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ការអភិវឌ្ឍកោះទទឹងរីស្សតនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ ដោយរក្សាអត្តសញ្ញាណខ្មែរ និងឆ្លុះបញ្ជាំងពីការរួមចំណែករបស់ប្រជាជនខ្មែរក្រោមទិសស្លោក “ខ្មែររួមគ្នា ខ្មែរខ្លាំង”។កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍…

របួសធ្ងន់ធ្ងរ! កីឡាករ Arsenal ៦នាក់ខកខានកាតព្វកិច្ចអន្តរជាតិ

ភ្លាមៗនេះ ក្រុមកាំភ្លើងធំ Arsenal កំពុងជួបបញ្ហារបួសធ្ងន់ធ្ងរនៅពេលដែលកីឡាករសំខាន់ៗចំនួន ៦នាក់ត្រូវបានដកចេញពីកាតព្វកិច្ចអន្តរជាតិដោយសាររបួស។ ខ្សែការពារប្រេស៊ីល Gabriel Magalhaes បានក្លាយជាកីឡាករចុងក្រោយគេដែលត្រូវដកខ្លួនពីក្រុមជម្រើសជាតិប្រេស៊ីល។ សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានបញ្ជាក់ថា Gabriel នឹងខកខានការប្រកួតមិត្តភាពជាមួយបារាំង និងក្រូអាត ដោយសារតែបញ្ហា”ឈឺជង្គង់ខាងស្តាំ”។ កីឡាករនេះទើបតែលេងពេញ ៩០ នាទីក្នុងការចាញ់ Manchester…

ដំណឹងល្អ! កូនផ្សោតទើបកើតថ្មី ១ក្បាល ប្រទះឃើញនៅខេត្តស្ទឹងត្រែង បង្កើនចំនួនសត្វផ្សោតទៅ ១១៦ក្បាល

ខេត្តស្ទឹងត្រែង – សម្រាប់អ្នកស្រឡាញ់សត្វព្រៃ និងអ្នកថែរក្សាបរិស្ថាន នេះជាដំណឹងល្អដែលធ្វើឱ្យចិត្តរីករាយ! កូនផ្សោតទើបកើតថ្មីមួយក្បាល បានបង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ព្រឹត្តិការណ៍គួរឱ្យរំភើបនេះបានកើតឡើងនៅវេលាម៉ោង២:០០រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមអ្នកស្រាវជ្រាវពីអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF បានធ្វើការសង្កេតឃើញ។…

ក្រសួងធនធានរ៉ែធានាការផ្គត់ផ្គង់ឧស្ម័ន LPG នៅតែបន្តធម្មតា ទោះ Sokimex ប្រកាសអាចខ្វះខាត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល លោក កែវ រតនៈ បានធានាថា ការនាំចូលឧស្ម័ន LPG នៅកម្ពុជានឹងបន្តដំណើរការជាធម្មតា ទោះបីក្រុមហ៊ុន Sokimex បានប្រកាសពីលទ្ធភាពខ្វះខាតចាប់ពីខែមេសាខាងមុខក៏ដោយ។ លោករដ្ឋមន្រ្តីបានពន្យល់ថា បច្ចុប្បន្នមានឧស្ម័ននៅក្នុងស្តុក កំពុងដឹកជញ្ជូនមក និងមានការដាក់បញ្ជាទិញថ្មី។ ក្រសួងកំពុងស្វែងរកប្រភពបន្ថែមពីដៃគូក្នុងតំបន់អាស៊ាន និងអន្តរជាតិ។ លោក…