ព័ត៌មានជាតិ

ក្មេងប្រុសអាយុ១២ឆ្នាំលង់ទឹកស្លាប់ ខណៈពេលជួយសង្គ្រោះប្អូនភ្លោះ២នាក់នៅស្រះជីកភ្នំពេញ

ភ្នំពេញ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីចុះទៅជួយសង្គ្រោះប្អូនប្រុសភ្លោះ២នាក់ដែលលង់ទឹកនៅស្រះជីកមួយក្នុងរាជធានីភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ជនរងគ្រោះឈ្មោះ ឆេង សុខេង អាយុ១២ឆ្នាំ ជាសិស្ស មានលំនៅក្បែរកន្លែងកើតហេតុ។ តាមការអះអាងពីសាក្សី មុនពេលកើតហេតុ ក្មេងប្រុសចំនួន៦នាក់ រួមមានជនរងគ្រោះ…

ថ្នាំញៀនបណ្តាលឱ្យកូនដុតផ្ទះម្តាយឆេះអស់ទាំងស្រុងនៅបាត់ដំបង

ខេត្តបាត់ដំបង៖ ករណីដ៏សែនឈឺចាប់មួយបានកើតឡើងនៅក្នុងខេត្តបាត់ដំបង នៅពេលដែលបុរសម្នាក់ដែលជាអ្នកប្រើប្រាស់ថ្នាំញៀនបានដុតផ្ទះម្តាយរបស់ខ្លួនឯងបណ្តាលឱ្យឆេះអស់ទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១៤:៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដែលបង្កហេតុការណ៍នេះគឺឈ្មោះ ចាន់ ផល ហៅ ទត អាយុ ២៨ឆ្នាំ ដែលបានដុតផ្ទះម្តាយបង្កើតរបស់ខ្លួនឈ្មោះ…

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់ទួលសង្កែទី២ និងស្វាយប៉ាក

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះធ្វើសកម្មភាពរដ្ឋបាលតាមមូលដ្ឋាន នៅសង្កាត់ទួលសង្កែទី២ និងសង្កាត់ស្វាយប៉ាក កាលពីល្ងាចថ្ងៃទី១៦ មីនា ២០២៦។ ការចុះត្រួតពិនិត្យនេះ មានគោលបំណងពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយលោកអភិបាលខណ្ឌបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងបរិយាកាសស្និទ្ធស្នាល។ លោកបានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌក្នុងការអនុវត្តវិធានការផ្សេងៗ…

ក្នុង១៥ថ្ងៃដំបូងខែមីនា៖ ប៉ូលិសឃាត់ខ្លួនជនសង្ស័យ ១៥៣នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលជាតិបានចាត់វិធានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌយ៉ាងខ្លាំងក្លា ក្នុងរយៈពេល១៥ថ្ងៃដំបូងនៃខែមីនា ឆ្នាំ២០២៦។ តាមរបាយការណ៍ពីក្រសួងមហាផ្ទៃ ប៉ូលិសបានដោះស្រាយបទល្មើសចំនួន១០៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុប១៥៣នាក់ ដែលត្រូវបានបញ្ជូនទៅតុលាការរួចរាល់។ បទល្មើសសំខាន់ៗដែលត្រូវបានបង្ក្រាបមានដូចជា អំពើហិង្សា ការឆបោក លួចទ្រព្យសម្បត្តិ ការឆក់ប្លន់ ការរំលោភសេពសន្ថវៈ ឃាតកម្ម និងការប្រើប្រាស់អាវុធខុសច្បាប់។ បទល្មើសទាំងនេះបានកើតឡើងនៅតាមខេត្តផ្សេងៗរួមមាន ភ្នំពេញ រតនគិរី កណ្ដាល…

ឆេះអស់១៨តូបក្នុងផ្សារវាលយន្ត ស្វាយរៀង ដោយសារចរន្តអគ្គិសនីឆ្លង

ខេត្តស្វាយរៀង៖ គ្រោះអគ្គីភ័យធំមួយបានកើតឡើងនៅព្រលឹមថ្ងៃអង្គារ នៅផ្សារវាលយន្ត ដោយឆេះបំផ្លាញតូបលក់ដូរឥវ៉ាន់ចំនួន១៨តូប របស់អាជីវករចំនួន១៤នាក់។ យោងតាមកងរាជអាវុធហត្ថខេត្តស្វាយរៀង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៣:៣០នាទីព្រឹក ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅផ្សារវាលយន្ត សង្កាត់ស្វាយរៀង។ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍យ៉ាងរហ័ស ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿង និងទឹកចំនួន២២រថយន្ត។ បន្ទាប់ពីការតស៊ូរហូតដល់ម៉ោង ៦:២៥នាទីព្រឹក ស្ថានការណ៍ទើបត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព។…

ធនាគារពិភពលោកថ្លែងប្ដេជ្ញាបន្តគាំទ្រកម្ពុជា សម្រាប់គោលដៅប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលជួបឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី។ ក្នុងជំនួបនេះ ឯកឧត្តម Jaramillo…

រតនគិរី៖ ប្តីយោធាបំផ្ទុះគ្រាប់បែកសម្លាប់ប្រពន្ធគ្រូបង្រៀន ដោយសាររកាំរកូសក្នុងគ្រួសារ

ខេត្តរតនគិរី – សមត្ថកិច្ចបានរកឃើញស្លាកស្នាមហិង្សាដ៏គួរឱ្យភ័យខ្លាច នៅពេលប្តីយោធាម្នាក់បានបំផ្ទុះគ្រាប់បែកសម្លាប់ប្រពន្ធដែលជាគ្រូបង្រៀន ដោយសារបញ្ហារកាំរកូសក្នុងគ្រួសារ។ ហេតុការណ៍សោកនាដកម្មនេះបានកើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៣:៣០នាទីព្រឹក នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ។ បើតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកអូរជុំ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅទីតាំងភ្លាម ដើម្បីធ្វើកំណត់ហេតុថ្ងៃ និងពិនិត្យទីតាំងជាក់ស្ដែង។ ជនរងគ្រោះដែលបានស្លាប់គឺ រ៉ាវែ…

ថ្នាក់ដឹកនាំដាស់ស្មារតីខ្មែរគ្រប់រូបឱ្យរក្សាមហាសាមគ្គីជាតិ និងការពារអធិបតេយ្យភាព

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំសារព័ត៌មានថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយរម្លឹកឡើងវិញនូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំជាតិ។ ក្នុងសារអបអរសាទរខួប ៤៧ឆ្នាំនៃទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាស់ស្មារតីកូនខ្មែរថា៖ «សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង…

សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ ដកហូតកាំភ្លើង៣ដើម ក្រោយលួចម៉ូតូ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយដកហូតបានកាំភ្លើង៣ដើម ក្រោយពីពួកគេបានលួចម៉ូតូ Vespa របស់ជនរងគ្រោះ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌទួលគោក ករណីលួចម៉ូតូនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់ទឹកល្អក់ទី១…

ក្រសួងបរិស្ថានបញ្ឈប់ការដុតចម្រាញ់មាសលើទីវាល ដោយបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ

ខេត្តព្រះសីហនុ៖ ក្រសួងបរិស្ថានបានចាត់វិធានការបញ្ឈប់ជាបន្ទាន់ការដុតចម្រាញ់មាសលើទីវាល បន្ទាប់ពីទទួលបានការរាយការណ៍ពីអ្នកសារព័ត៌មានអំពីការបំពុលខ្យល់សាធារណៈ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មន្រ្តីជំនាញមន្ទីរបរិស្ថានខេត្តព្រះសីហនុបានកោះហៅម្ចាស់អាជីវកម្មគ្រឿងអលង្ការទិញលក់មាស យីហោនាគមាសសៀងហ៊ល ដើម្បីចាត់វិធានការបញ្ឈប់ការដុតចម្រាញ់មាសនៅលើទីវាល។ មន្រ្តីជំនាញបានពន្យល់ថា ការដុតចម្រាញ់មាសនៅទីចំហ ទោះនៅក្នុងដីកម្មសិទ្ធិផ្ទាល់ខ្លួន ក៏ជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈដែរ។ តំណាងក្រុមហ៊ុនបានធ្វើកិច្ចសន្យា និងទទួលយកវិធានការដើម្បីទប់ស្កាត់ការបំពុលខ្យល់។ ក្រសួងបរិស្ថានបន្តអំពាវនាវឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការទាំងអស់បញ្ឈប់ការដុតចម្រាញ់មាសលើទីវាល និងសំណូមពរឱ្យសាធារណជនចូលរួមក្នុងសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ។ ក្រសួងក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ…