ព័ត៌មានជាតិ

អភិបាលរងស្ទឹងត្រែង នាំគ្នាចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី ប្រមូលថវិកាកសាងសាលារៀន

ខេត្តស្ទឹងត្រែង – លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមអភិបាលខេត្ត និងមន្ត្រីគណបក្សស្រុកបុរីអូរស្វាយសែនជ័យ ចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅសាលាបឋមសិក្សាអន្លង់ស្វាយ (ខ) កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះរៀបចំឡើងដើម្បីប្រមូលថវិកាសម្រាប់កសាងសំណង់សាលារៀន ដោយរួមមានការចាក់សាបផ្លូវចូលសាលា និងកែលម្អមុខអគារថ្នាក់រៀន ព្រមទាំងបរិស្ថានជុំវិញសាលា។ លោកអភិបាលរងបានចូលរួមថវិកាផ្ទាល់ខ្លួនចំនួន ២…

តុលាការខេត្តកំពង់ស្ពឺឃុំខ្លួន ៨នាក់ដាក់ពន្ធនាគារ ក្រោយចាប់ខ្លួននៅកន្លែងជល់មាន់

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជល់មាន់យ៉ាងជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ នៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន។ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យទាំង ៨នាក់ ក្នុងប្រតិបត្តិការដែលអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។…

ក្រសួងកសិកម្មចេញសេចក្តីណែនាំជួយប្រជាកសិករដោះស្រាយបញ្ហាប្រេងឥន្ធនៈ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំជូនមន្ទីរកសិកម្មរាជធានី-ខេត្តទាំងអស់ ឱ្យជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្រូវការផ្គត់ផ្គង់ និងតម្លៃប្រេង និងឧស្ម័នឥន្ទនៈជូនប្រជាកសិករ។ សេចក្តីណែនាំនេះធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ដើម្បីដោះស្រាយក្តីបារម្ភរបស់ប្រជាកសិករនិងសហគមន៍កសិកម្មអំពីការទទួលបានប្រេងឥន្ធនៈសម្រាប់ដំណើរការគ្រឿងចក្រកសិកម្ម ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផល។ ក្នុងសេចក្តីណែនាំ ក្រសួងបានស្នើឱ្យមន្ទីរកសិកម្មរាជធានី-ខេត្ត៖ ១. តាមដានស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេងឥន្ធនៈក្នុងតំបន់ និងអនុវត្តតាមតារាងតម្លៃផ្លូវការ…

រោងចក្រស្វាយកំពង់ស្ពឺបង្ហូរទឹកស្អុយបំពុលបរិស្ថាន ក្រសួងបរិស្ថានចាត់វិធានការបង្ក្រាប

ខេត្តកំពង់ស្ពឺ៖ រោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ដែលស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវបានរកឃើញបង្ហូរសំណល់រាវមិនសំអាត បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋរស់នៅក្បែររោងចក្របានរាយការណ៍ថា ទទួលរងក្លិនស្អុយខ្លាំងពីទីតាំងផលិតកម្ម ព្រមទាំងទឹកស្អុយហូរចូលប្រឡាយមុខផ្ទះ ជាពិសេសនៅរដូវវស្សា។ អ្នកភូមិម្នាក់ដែលរស់នៅចម្ងាយប្រហែល ៧០០ម៉ែត្រពីរោងចក្របានបញ្ជាក់ថា៖ “ក្លិនស្អុយខ្លាំងណាស់ ពិបាកនៅរស់នៅ…

អតីតអ្នកទោសចេញពីពន្ធនាគារ កាប់បង្ករបួស២នាក់ ព្រោះឈ្លោះគ្នាលើមរតកមាសពីប្រពន្ធ

ខេត្តកណ្ដាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ទាប់ពីចេញមកវិញមិនរៀនមេរៀន ហើយបន្តប្រើអំពើហិង្សាដោយកាន់កាំបិតកាប់ប្រហារបង្កស្នាមរបួសដល់ជនរងគ្រោះ២នាក់ ដោយសារតែជម្លោះលើករណីមរតកមាសពីប្រពន្ធដែលបានទុកចែកឱ្យកូនៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រែកតាពៅ(១) សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ…

កម្លាំងសមត្ថកិច្ចភ្នំពេញឆ្មក់បង្ក្រាបក្មេងទំនើង ១៤នាក់ ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស។ ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសនេះ បានបង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងចំណុចផ្លូវវេងស្រេង…

គ្រោះថ្នាក់ដ៏សែនឈឺចាប់! ក្មេង២នាក់ស្លាប់ក្រោមស្ពានដោយសារគ្រាប់មិនទាន់ផ្ទុះ

ខេត្តកំពង់ធំ – គ្រោះថ្នាក់ដ៏សោកសៅមួយបានកើតឡើងនៅរសៀលថ្ងៃទី១៤ មីនា ២០២៦ នៅក្រោមស្ពានថ្មីឆ្លងស្ទឹងជីនិត ក្នុងភូមិកំពង់ថ្ម ស្រុកសន្ទុក នៅពេលក្មេងប្រុសស្រីចំនួន២នាក់បានរើសយកគ្រាប់មិនទាន់ផ្ទុះមកលេង បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ។ ជនរងគ្រោះទាំងពីរត្រូវបានគេចាត់ថា គឺសុទ្ធ សិលា អាយុ១៤ឆ្នាំ និងយ៉ាន រតនា អាយុ៨ឆ្នាំ ដែលមានទីលំនៅនៅស្រុកបារាយណ៍។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ប៉ុន្តែស្លាប់នៅពេលទៅដល់ដោយសាររបួសធ្ងន់ធ្ងរពេក។…

ប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់ ក្រោយរថយន្តតូចបុកគូទរថយន្តធំពីក្រោយនៅកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលជាប្តីបានស្លាប់នៅនឹងកន្លែង ចំណែកប្រពន្ធរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់ នៅព្រលឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅម៉ោង ៥:៣០នាទី ទៀបភ្លឺ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០៩ និង១១០ ក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនរងគ្រោះជាអ្នកបើកបររថយន្តឈ្មោះ ផាត វិសាល…

ក្រសួងកសិកម្មចាត់វិធានការបន្ទាន់២ ដោះស្រាយបញ្ហាឡើងថ្លៃប្រេងនិងជីកសិកម្ម ក្រោមផលប៉ះពាល់សង្គ្រាមមជ្ឈឹមបូព៌ា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីដោះស្រាយក្តីកង្វល់របស់ប្រជាកសិករដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលបណ្តាលឱ្យឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់នៅថ្ងៃទី១៥ មីនា ២០២៦ ថា វិធានការទាំង២នេះត្រូវបានចាត់ឡើងដើម្បីធានាស្ថិរភាពវិស័យកសិកម្មក្នុងពេលមានវិបត្តិ។ វិធានការទី១៖ ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖…

ក្រុមជាងសាងសង់បាត់ដំបងបែរជាជួញថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់បាន ៥នាក់

ខេត្តបាត់ដំបង៖ ក្រុមជាងសាងសង់ផ្ទះមួយក្រុមនៅស្រុកបាណន់ ដែលមានមុខរបរសំខាន់ជាការសាងសង់ផ្ទះ បែរជាបែកគំនិតបន្ថែមមុខរបរថ្មីគឺជួញដូរគ្រឿងញៀន និងប្រើប្រាស់ខ្លួនឯងផង ត្រូវសមត្ថកិច្ចចុះទៅបង្ក្រាបឃាត់ខ្លួនបាន ០៥នាក់។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ មីនា នៅភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រុមជាងសាងសង់នេះត្រូវឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅកន្លែងធ្វើការងារ។ យោងតាមរបាយការណ៍មន្ត្រីផ្នែកគ្រឿងញៀននៃអធិការស្រុកបាណន់ ជនសង្ស័យទាំង០៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ ជ័យ វិសាល (៣៩ឆ្នាំ), ស៊ុំ…