គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លែងត្រីកម្រចូលទន្លេ រួមចំណែកការពារប្រព័ន្ធអេកូឡូស៊ី! 🐠
រាជធានីភ្នំពេញ៖ គម្រោង «អច្ឆរិយភាពនៃទន្លេមេគង្គ» ដែលបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលកម្ពុជា បានបង្ហាញលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ក្រោយយុទ្ធនាការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារបានចូលរួមបំពាក់ស្លាកសញ្ញា និងលែងត្រីគល់រាំងចំនួន ២ក្បាល ដែលមានទម្ងន់រហូតដល់ ១២ ទៅ ១៦គីឡូក្រាមក្នុងមួយក្បាល ព្រមទាំងត្រីត្រសក់ដ៏ធំមួយក្បាលទម្ងន់ ២គីឡូក្រាម…
