កំពង់ស្ពឺ៖ កម្លាំងនគរបាលបង្រ្កាបក្រុមជួញគ្រឿងញៀន ឃាត់ខ្លួន៧នាក់ រកឃើញគ្រឿងញៀនជាង១.៦គីឡូក្រាម
ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានធ្វើប្រតិបត្តិការបង្រ្កាបក្រុមជួញដូរគ្រឿងញៀនរយៈពេល៧២ម៉ោង ដោយឃាត់ខ្លួនជនសង្ស័យ៧នាក់ និងរកឃើញគ្រឿងញៀនជាច្រើន។ ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរង។ កម្លាំងបានចុះស្រាវជ្រាវរហូតឈានទៅបង្រ្កាបក្រុមជួញគ្រឿងញៀនដែលកំពុងធ្វើសកម្មភាពចែកចាយលក់បន្ត។ វត្ថុតាងដែលរកឃើញរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់ ទម្ងន់១,៦៩៧.២៧ក្រាម សារធាតុមិនច្បាស់១កញ្ចប់ ទម្ងន់២.៩៣ក្រាម ទូរស័ព្ទ៩គ្រឿង…
