រឿងរន្ធត់! ប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងចំការដំឡូងមី ភូមិអូរដា ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង០៧ និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់បានចងកសម្លាប់ខ្លួនយ៉ាងអណោចអធ័មនៅក្នុងចំការដំឡូងមីមួយកន្លែង ស្ថិតនៅចំណុចក្រុមទី០១ ភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច។ ក្រោយទទួលបានព័ត៌មានមជ្ឈមណ្ឌលប្រចាំបញ្ជា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យ និងកោសល្យវិច័យសាកសព។ តាមការពិនិត្យ…
