ជនលួចឡាន BYD បានជិះទៅលេងផ្ទះអ៊ំ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅជិតព្រៃ
ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលលួចរថយន្តម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ 2CH-1139 បន្ទាប់ពីម្ចាស់ឡានទុកចតនៅខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គី ហើយចូលទៅលេងផ្ទះបងប្អូន។ ប្រហែលមួយម៉ោងក្រោយមក នៅពេលចេញមកវិញ ម្ចាស់ឡានបានភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះរថយន្តបាត់ ហើយបានប្ដឹងសមត្ថកិច្ចភ្លាម។ ការអន្តរាគមន៍នេះមានការដឹកនាំផ្ទាល់ពីលោកវីសេនីយ៍ទោល នាក់ សាន្ត អធិការរងនគរបាលខណ្ឌទួលគោក។ កម្លាំងសមត្ថកិច្ចបានឡោមព័ន្ធចាប់ខ្លួនជនសង្ស័យនៅត្រង់ផ្ទះរបស់គាត់តាមបណ្ដោយផ្លូវឌឿង ហែម ខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គី…
