ផ្ទុះកំហឹងប្រច័ណ្ឌ! ប្ដីចុងវាយប្រពន្ធរបួសធ្ងន់ ហើយបង្ហូរសាំងប៉ងដុតសម្លាប់ទាំងកូនៗ និងខ្លួនឯង តែត្រូវសមត្ថកិច្ចអន្តរាគមន៍ទាន់
ភ្នំពេញ៖ បុរសម្នាក់ស្ទុះយកកាំបិតកាប់ប្រពន្ធដែលទើបតែរស់នៅជាមួយគ្នាបានតែ៣ខែ សន្លប់ស្ទើរស្លាប់ ក្រោយពីដឹងថានាងបានទៅដើរលេងជាមួយអតីតប្ដី រហូតឈានដល់ការបង្ហូរសាំងប៉ងកម្ទេចចោលទាំងអស់គ្នា។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនដៃដល់ឈ្មោះ ប៉ែន ស៊ីណាត (អាយុ៤០ឆ្នាំ ជាងកញ្ចក់) ខណៈជនរងគ្រោះជាស្ត្រីឈ្មោះ…
