ផ្ទុះកំហឹងប្រច័ណ្ឌ! ប្ដីចុងវាយប្រពន្ធរបួសធ្ងន់ ហើយបង្ហូរសាំងប៉ងដុតសម្លាប់ទាំងកូនៗ និងខ្លួនឯង តែត្រូវសមត្ថកិច្ចអន្តរាគមន៍ទាន់

ផ្ទុះកំហឹងប្រច័ណ្ឌ! ប្ដីចុងវាយប្រពន្ធរបួសធ្ងន់ ហើយបង្ហូរសាំងប៉ងដុតសម្លាប់ទាំងកូនៗ និងខ្លួនឯង តែត្រូវសមត្ថកិច្ចអន្តរាគមន៍ទាន់

ភ្នំពេញ៖ បុរសម្នាក់ស្ទុះយកកាំបិតកាប់ប្រពន្ធដែលទើបតែរស់នៅជាមួយគ្នាបានតែ៣ខែ សន្លប់ស្ទើរស្លាប់ ក្រោយពីដឹងថានាងបានទៅដើរលេងជាមួយអតីតប្ដី រហូតឈានដល់ការបង្ហូរសាំងប៉ងកម្ទេចចោលទាំងអស់គ្នា។

រូបភាពកន្លែងកើតហេតុ

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនដៃដល់ឈ្មោះ ប៉ែន ស៊ីណាត (អាយុ៤០ឆ្នាំ ជាងកញ្ចក់) ខណៈជនរងគ្រោះជាស្ត្រីឈ្មោះ ស៊ឹម គឹមរស់ (អាយុ៣៦ឆ្នាំ) រងរបួសក្បាលធ្ងន់ធ្ងរ។

រូបភាពជនរងគ្រោះ

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្ដីប្រពន្ធគូនេះទើបតែសែនព្រេននឹងគ្នាបាន៣ខែប៉ុណ្ណោះ ដោយមិនបានរៀបការត្រឹមត្រូវ។ នាងជាស្រីមេម៉ាយមានកូន២នាក់ និងបានលែងលះពីប្ដីមុន។ កាលពីថ្ងៃទី២៣ ខែមេសា នាងបានទៅដើរលេងជាមួយអតីតប្ដី ហើយពេលប្ដីចុងទូរសព្ទទៅសួរ នាងក៏ប្រាប់ត្រង់ៗថាកំពុងនៅជាមួយអតីតប្ដី ធ្វើឲ្យគាត់ផ្ទុះកំហឹងយ៉ាងខ្លាំង។

�ុះដល់ព្រឹកថ្ងៃកើតហេតុ ខណៈនាងកំពុងដេកលក់ បុរសនោះបានយកកាំបិតប័ងតោកាប់ទៅលើនាងដោយគ្មានមេត្តា ប៉ុន្តែត្រូវបានកូនៗរបស់នាងចំនួន២នាក់ និងកូនប្រសារម្នាក់ ចូលមកជួយទាន់ ទើបនាងរួចជីវិត តែរងរបួសធ្ងន់។ ក្រោយមក បុរសនោះក៏បានបិទទ្វារបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុង រួចបង្ហូរប្រេងសាំងពីបេនម៉ូតូ ប៉ងដុតសម្លាប់ទាំងប្រពន្ធ កូនចុង កូនប្រសារ និងខ្លួនឯងថែមទៀត។ សំណាងល្អ កម្លាំងនគរបាលខណ្ឌដង្កោបានទទួលដំណឹងរហ័ស និងចេញទៅអន្តរាគមន៍ទាន់ពេលវេលា ដោយឃាត់ខ្លួនបុរសកំណាចរូបនេះបាន ហើយនាំទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់។ ចំណែកស្ត្រីជាប្រពន្ធវិញត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)។

administrator

Related Articles