រថយន្ត Ford Ranger បុកគៀរម៉ូតូពីក្រោយបណ្តាលឲ្យរបួស អ្នកបើកបរបើកគេចខ្លួនបាត់

រថយន្ត Ford Ranger បុកគៀរម៉ូតូពីក្រោយបណ្តាលឲ្យរបួស អ្នកបើកបរបើកគេចខ្លួនបាត់

ភ្នំពេញ៖ រថយន្តម៉ាក Ford Ranger មួយគ្រឿងបានបើកគៀរម៉ូតូមួយគ្រឿង ដែលជិះដោយបុរសម្នាក់ បណ្តាលឲ្យរងរបួស ខណៈរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ក្រោយបង្កហេតុការណ៍ដ៏រន្ធត់នេះ។

រថយន្ត Ford Ranger បុកម៉ូតូ

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ២០ និង ០១ នាទី ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឈឿន គីមហៀង ភេទប្រុស អាយុ ៤១ ឆ្នាំ រងរបួសពកក្បាលផ្នែកខាងក្រោយ មានអាសយដ្ឋាននៅ ភូមិស្រែចក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

កន្លែងកើតហេតុ

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូហុងដា មានបំពាក់ក្បាលសម្រាប់អូសរ៉ឺម៉ក ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1J 5932 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅកើត។

ម៉ូតូជនរងគ្រោះ

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Ford Ranger ពណ៌ស ធ្វើដំណើរមកពីក្រោយ រួចបើកគៀរបណ្តាលឲ្យដួលរងរបួស ភ្លាមនោះរថយន្តបង្កបានបើកគេចខ្លួនបាត់។

ក្រុមសង្គ្រោះ

ក្រោយកើតហេតុ ក្រុមសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ ដើម្បីសង្គ្រោះ តែជនរងគ្រោះបានសុំត្រឹមតែឲ្យជួយត្រួតពិនិត្យរាងកាយរួចរាល់ ទើបគាត់សុំត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង។

ការត្រួតពិនិត្យរបស់ក្រុមសង្គ្រោះ

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្ត Ford Ranger ពណ៌ស ដែលបើកគេចខ្លួននេះ ដើម្បីចាត់ការតាមច្បាប់។

ទិដ្ឋភាពផ្លូវកើតហេតុ

ដោយ៖ សុខាសែនជ័យ

administrator

Related Articles