សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាម៉ឺងម៉ាត់បង្ក្រាប Online Scam ឥតបង្អង់ដៃ ទោះបុណ្យចូលឆ្នាំក៏មិនឈប់

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាម៉ឺងម៉ាត់បង្ក្រាប Online Scam ឥតបង្អង់ដៃ ទោះបុណ្យចូលឆ្នាំក៏មិនឈប់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយគ្មានបង្អង់ដៃឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត

ក្នុងឱកាសនោះ សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។

កិច្ចប្រជុំ

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។

កងកម្លាំង

បន្ថែមពីនេះ សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ»។

រូបភាព

សូមជម្រាបថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទើបតែប្រកាសដាក់ឱ្យអនុវត្ត «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីពេលថ្មីៗនេះ ក្រោយច្បាប់នេះត្រូវបានធ្វើឡើងក្នុងករណីបន្ទាន់ ដែលជាការបោះជំហានថ្មីមួយទៀតនៅក្នុងប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំង Online Scam។

អ្នកយកព័ត៌មាន

ច្បាប់នេះមានគោលដៅសំខាន់ គឺលើកកម្ពស់ប្រសិទ្ធិភាពនៃការប្រឆាំង Online Scam ដោយរួមទាំងការគាំទ្រដល់ប្រតិបត្តិការនៃការបោសសម្អាតដែលកំពុងអនុវត្តន៍ក្នុងទ្រង់ទ្រាយជាយុទ្ធនាការទូទាំងប្រទេសនាពេលបច្ចុប្បន្ន និងធានាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញទេ ក្រោយពីយុទ្ធនាការនេះ។

ការប្រជុំ

ដោយ៖ តារា

administrator

Related Articles