ភ្លើងឆេះឃ្លាំងជួសជុលរថយន្តនៅចោមចៅទី២ ខូចខាតរថយន្ត-ម៉ូតូ និងសម្ភារៈមួយចំនួន

ភ្លើងឆេះឃ្លាំងជួសជុលរថយន្តនៅចោមចៅទី២ ខូចខាតរថយន្ត-ម៉ូតូ និងសម្ភារៈមួយចំនួន

ឃ្លាំងជួសជុលរថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ១១:១០ ព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភ្លើងឆេះឃ្លាំងជួសជុលរថយន្ត

ទីតាំងនេះមានទំហំ ១៣ម បណ្តោយ ២០ម មានម្ចាស់ឈ្មោះ មាស ភក្តី អាយុ ៤៧ ឆ្នាំ។ ក្នុងហេតុការណ៍នេះ រងការខូចខាត៖ រថយន្តម៉ាកកូរូឡាពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A1732 ចំនួន ១គ្រឿង ម៉ូតូ ២គ្រឿង ម៉ាស៊ីនរថយន្ត ៣គ្រឿង ប៉ុងជួសជុល ១គ្រឿង និងសម្ភារៈគ្រឿងបន្លាស់រថយន្តមួយចំនួនទៀត។

ការខូចខាតដោយអគ្គិភ័យ

ក្នុងប្រតិបត្តិការពន្លត់ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ ៧គ្រឿង ប្រើប្រាស់ទឹក ៤ឡាន ស្មើ ២៤ម៉ែត្រគូប។ រថយន្តអគ្គិភ័យកងពលតូចលេខ ៧០ ចំនួន ៨គ្រឿង ប្រើទឹក ៤ឡាន ស្មើ ៣០ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង ប្រើទឹក ១ឡាន ស្មើ ៦ម៉ែត្រគូប។

រថយន្តពន្លត់អគ្គិភ័យ

អគ្គិភ័យនេះត្រូវបានពន្លត់ចប់នៅវេលាម៉ោង ១១:៥០ ព្រឹក ថ្ងៃខែឆ្នាំដដែល។ មូលហេតុដែលបណ្តាលឲ្យកើតអគ្គិភ័យនេះ គឺមកពីឆ្លងចរន្តអគ្គិសនី។

ទិដ្ឋភាពក្រោយអគ្គិភ័យទិដ្ឋភាពខូចខាតសម្ភារៈខូចខាតសម្ភារៈគ្រឿងបន្លាស់ទិដ្ឋភាពទូទៅ

administrator

Related Articles