អភិបាលខណ្ឌ៧មករា ប្រកាសធ្វើសង្គ្រាមទប់ស្កាត់បទល្មើសអនឡាញ ដើម្បីការពារប្រជាពលរដ្ឋពីការឆបោកតាមបណ្តាញ
ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ មីនា ២០២៦ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំពិសេស ដើម្បីបង្កើនប្រសិទ្ធភាពការទប់ស្កាត់បទល្មើសអនឡាញ (Online Scam) ដែលកំពុងគំរាមកំហែងសន្តិសុខប្រជាពលរដ្ឋ។ កិច្ចប្រជុំដ៏សំខាន់នេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ពីគ្រប់ផ្នែក រួមមានអភិបាលរង អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងចៅសង្កាត់ទាំង៨នាក់ ដើម្បីរកវិធានការបង្ក្រាបបទល្មើសឌីជីថល។ លោកអភិបាលបានជំរុញឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន…
