អ្នកជំនាញផ្នែកយុទ្ធសាស្ត្រលើកឡើងពីវិធានការ៥ចំណុចក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍យោបល់យ៉ាងសំខាន់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយលើកឡើងពីទស្សនៈយល់ឃើញរបស់គាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ក្រៅពីការតវ៉ាតាមរយៈកំណត់ទូតផ្លូវការ ក្នុងករណីថៃបន្តពង្រីកសកម្មភាពឈ្លានពានទឹកដីកម្ពុជា ប្រទេសកម្ពុជាគួរតែអនុវត្តវិធានការចំនួន៥ចំណុចសំខាន់ៗ៖ ១. ត្រូវពង្រឹងសមត្ថភាពការពារជាតិដោយមិនបង្អង់ និងមិនរារែក ដើម្បីការពារអធិបតេយ្យភាពជាតិ…
