ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសចាប់ផ្ដើមកម្មវិធីស្វែងរកទីតាំងថតសម្រាប់ផលិតកម្មភាពយន្តអន្តរជាតិ ដែលនឹងជួយអន្តរកម្មភាពយន្តពិភពលោកឱ្យមករកទីតាំងថតនៅកម្ពុជា។

ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) បានដាក់ឱ្យដំណើរការនូវ «កម្មវិធីស្វែងរកទីតាំងថត» ដែលជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការទាក់ទាញផលិតកម្មកម្រិតសកល។ កម្មវិធីនេះគាំទ្រដល់វិស័យផ្សេងៗរួមមាន៖ ភាពយន្ត កម្មវិធីទូរទស្សន៍ ភាពយន្តឯកសារ និងវិស័យពាណិជ្ជកម្ម។

តាមរយៈគំនិតផ្ដួចផ្ដើមនេះ CTB នឹងផ្តល់ការគាំទ្រពិសេសដល់ផលិតករភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង និងអ្នកគ្រប់គ្រងទីតាំងថត។ ការគាំទ្ររួមមាន៖ ការស្នាក់នៅរហូតដល់ ៥ ថ្ងៃ ការដឹកជញ្ជូនតាមផ្លូវគោក សេវាអ្នកសម្របសម្រួល ការសុំលិខិតអនុញ្ញាត និងថ្លៃសំបុត្រចូលទស្សនាតាមឧទ្យានជាតិ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីស្វែងរកទីតាំងថត និងព័ត៌មានលម្អិតអំពីរបៀបដាក់ពាក្យ សូមចូលទៅកាន់៖ https://shorturl.at/JtnKP
ដោយ៖ តារា
