ក្មេងស្រីអាយុ១៣ឆ្នាំលង់លិចស្លាប់ក្នុងស្រះទឹក ខណៈក្មេងប្រុស២នាក់ទៀតត្រូវគេសង្គ្រោះបាន
ខេត្តកណ្តាល – ហេតុការណ៍គួរឱ្យសោកស្តាយមួយបានកើតឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅពេលក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានលង់លិចស្លាប់ក្នុងស្រះទឹកមួយ ខណៈក្មេងប្រុស២នាក់ទៀតត្រូវពលរដ្ឋសង្គ្រោះបាន។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩:៥០នាទីព្រឹក នៅស្រះទឹកមួយកន្លែងក្នុងភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្មេងទាំង៣នាក់បាននាំគ្នាចុះហែលទឹកលេង ស្រាប់តែក្មេងស្រីម្នាក់លង់លិចបាត់ខ្លួនក្នុងទឹក។ ក្មេងស្រីរងគ្រោះមានឈ្មោះ អុី នាង អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិដដែល។…
