ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ៖ ម៉ូតូ៣គ្រឿងបុកបន្តគ្នា បណ្តាលឱ្យ៤នាក់របួសនៅបាត់ដំបង

ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពេលម៉ូតូចំនួន៣គ្រឿងបុកបន្តគ្នា បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់រងរបួសធ្ងន់ស្រាល។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង៧ព្រឹក នៅត្រង់ចំណុចផ្លូវប្រសព្វខាងមុខខ្លោងទ្វារវត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ តាមការអះអាងពីប្រជាពលរដ្ឋក្នុងតំបន់ ហេតុការណ៍នេះបានកើតឡើងដោយសារតែការបើកបរមិនប្រុងប្រយ័ត្ន។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ម៉ូតូដំបូងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ផ្លាកលេខបាត់ដំបង 1AJ-7493 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត (ឆ្លងផ្លូវ)…

កម្ពុជាកំពុងបង្កើនសមត្ថភាពកែច្នៃស្វាយចន្ទី សម្រេចនាំចេញទៅទីផ្សារអឺរ៉ុបជាលើកដំបូង

ភ្នំពេញ៖ កម្ពុជាកំពុងធ្វើការប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទី ដោយមានស្ថាប័នរដ្ឋចំនួន៥រួមគ្នាបង្កើនសមត្ថភាពកែច្នៃ និងនាំចេញផលិតផលស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ។ កម្ពុជាបច្ចុប្បន្នជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ២នៅលើពិភពលោក និងជាប់លេខ១ខាងគុណភាព។ ដំណាំស្វាយចន្ទីត្រូវបានចាត់ទុកជាដំណាំយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញ។ ស្ថាប័នរដ្ឋទាំង៥ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម កំពុងធ្វើការសហការយ៉ាងជិតស្និទ្ធដើម្បីអភិវឌ្ឍវិស័យនេះ។ គោលដៅគឺបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឡើងដល់២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០% នៅឆ្នាំ២០៣២។ ជោគជ័យដ៏សំខាន់មួយគឺនៅថ្ងៃទី៤កញ្ញា២០២៥ កម្ពុជាបានសម្រេចនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួច១០០%…

ស៊ីម៉ាក់បង្ហាញគ្រាប់សំណល់យុទ្ធភណ្ឌថៃ ១,២២៣គ្រាប់នៅប្រាសាទព្រះវិហារ ចំពោះប្រតិភូ១២ប្រទេស

ភ្នំពេញ៖ ក្រសួងការពារជាតិបានរៀបចំឱ្យគណៈប្រតិភូអនុព័ន្ធយោធាបរទេស១២ប្រទេស ចុះត្រួតពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៥ មីនា ២០២៦។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីការវាយប្រហាររបស់យោធាថៃកាលពីឆ្នាំ២០២៥។ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌទាំង ១,២២៣គ្រាប់ ដែលត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ។ គ្រាប់ទាំងនេះជាការប្រើប្រាស់របស់យោធាថៃក្នុងអំឡុងការវាយប្រហារមកលើសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។…

រដ្ឋដាក់ចេញមន្ត្រីរាជការ ១០៣នាក់ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាបានចាប់ផ្តើមទទួលបានលទ្ធផលយ៉ាងច្បាស់លាស់ នៅពេលដែលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំនួន ១០៣នាក់ ត្រូវបានដកហូតមុខតំណែង និងបណ្តេញចេញពីក្របខណ្ឌរដ្ឋ។ ការសម្រេចចិត្តនេះបានមកពីការរកឃើញថា មន្ត្រីទាំងនោះមានផ្ទុកសារធាតុញៀនក្នុងខ្លួន បន្ទាប់ពីធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ១៣១,៤៧៣នាក់។ ក្នុងចំណោមនោះ មានចំនួន ១០៤នាក់ដែលរកឃើញវិជ្ជមាន។ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការបញ្ជាក់ពីការសម្រេចចិត្តនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ…

រថយន្ត BYD បុកពីក្រោយសឺដេសនៅទួលគោក បណ្តាលឲ្យខូចខាតធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចតាចរណ៍មួយបានកើតឡើងយប់ថ្ងៃទី៦មីនា នៅតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅពេលរថយន្តម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ 2CG-3575 បើកបុកពីក្រោយរថយន្តម៉ាកសឺដេស ពាក់ស្លាកលេខភ្នំពេញ 2BE-7865 ដែលកំពុងឈប់រងចាំភ្លើងស្តុប។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ នៅត្រង់ចំណុចស្តុបអតីតរង្វង់មូលទួលគោក។ រថយន្តទាំងពីរបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត…

វត្តបុរាណកែវសិក្ខាគិរីស្វារៈ រងការខូចខាតធ្ងន់ធ្ងរ បន្សល់ទុកពីសង្គ្រាមឈ្លានពានថៃ

ខេត្តព្រះវិហារ៖ ក្រុមការងារនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្តិតយករូបភាពនៃវត្តកែវសិក្ខាគិរីស្វារៈ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់ពីសង្គ្រាមឈ្លានពានពីសំណាក់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ វត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅជើងភ្នំដងរែក ជាប់ជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីអារាមសុទ្ធសាធ សម្រាប់ព្រះសង្ឃគង់នៅ និងប្រតិបត្តិធម៌ បែជាត្រូវរងគ្រោះដោយការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងទៅវិញ។ សូមរម្លឹកជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្ក្រាបបទល្មើសអនឡាជាកិច្ចការប្រចាំ មិនមែនរឿងថ្មីទេ

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការថ្លែងសំខាន់អំពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មិនមែនជារឿងថ្មីរបស់រាជរដ្ឋាភិបាលទេ។ “នេះគឺជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើងផ្ទាល់ ហើយរាជរដ្ឋាភិបាលបានខិតខំធ្វើការងារនេះតាំងពីអាណត្តិមុនមកម្ល៉េះ” សម្តេចធិបតីបានថ្លែង។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការបង្កើតគណៈកម្មការពិសេសសម្រាប់ដឹកនាំការប្រយុទ្ធប្រឆាំងនឹងបទល្មើសអនឡាញ…

ព្រមានពីក្រសួងធនធានទឹក៖ ភ្នំពេញ និងខេត្តជាច្រើនអាចជួបភ្លៀងធ្លាក់ខ្លាំងរហូតដល់ ២០% ក្នុងរយៈពេល ៣ថ្ងៃខាងមុខ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពអាកាសធាតុមិនធម្មតា ដែលនឹងប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ។ យោងតាមក្រសួងធនធានទឹក របបខ្យល់មូសុងឦសានដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងក្នុងរយៈពេលខ្លី។ សម្រាប់តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់…

នគរបាលស្វាយជ្រំកោះហៅក្មេងទំនើង៥នាក់ ដែលថតរូបកាន់អាវុធបង្ហោះហ្វេសប៊ុក

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកស្វាយជ្រំ បានធ្វើលិខិតកោះហៅក្រុមក្មេងទំនើងចំនួន៥នាក់ ដែលបានថតរូបភាពកាន់ដែកបំពង់ទីប(ដងឆ័ត្រ) ដុំថ្ម ខ្សែក្រវ៉ាន់ និងជំពាមកៅស៊ូ បង្ហោះតាមហ្វេសប៊ុកឈ្មោះ Ah Fhh lh (Pk) ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម។ នគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ក្មេងទំនើងទាំងនោះមាន៖ ឈ្មោះ នី រ៉ានុត ភេទប្រុស…

សម្តេចហ៊ុន ម៉ាណែត ដាក់យុទ្ធនាការទី១១ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តដាក់គោលដៅ ‘កម្ពុជាគ្មានគ្រឿងញៀន’

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី៦ មីនា ឆ្នាំ២០២៦។ សន្និបាតដែលធ្វើឡើងរយៈពេលពីរថ្ងៃ (៥-៦ មីនា) បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥។ តាមរបាយការណ៍ ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១០,៧៤៣ករណី កើន១,០៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ជនសង្ស័យត្រូវបានឃាត់ខ្លួនចំនួន២៧,៨៨៤នាក់…