ព័ត៌មានជាតិ

យុវជនរងរបួសធ្ងន់ក្រោយបើកម៉ូតូលឿនដួលបុករថយន្តបញ្ច្រាសទិស នៅសែនសុខ

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបើកបរម៉ូតូក្នុងល្បឿនលឿន ដួលអូសបែកផ្កាភ្លើង ហើយបុកជាមួយរថយន្តដែលកំពុងបើកបរបញ្ច្រាសទិសដៅនៅតាមផ្លូវភ្នំពេញ-ហាណូយ។ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវរថភ្លើង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា យុវជនដែលបើកបរម៉ូតូម៉ាកហុងដា ឌ្រីមសេ ១២៥ ពាក់ស្លាកលេខភ្នំពេញ 1LI 0199 បានជិះក្នុងល្បឿនលឿនពីទិសខាងត្បូងទៅខាងជើង។…

ជនសង្ស័យលួចម៉ូតូហុងដាឌ្រីមថ្មីឆ្នាំ២០២៥ ត្រូវបានកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង១០និង២០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ នី ថង ភេទប្រុស អាយុ១៨ឆ្នាំ។ ជនរងគ្រោះបានប្តឹងទៅលើឈ្មោះ ខេង ឌី ភេទប្រុស…

កម្ពុជាចុះហត្ថលេខាសហការជាមួយអង្គការអាមេរិក ដើម្បីគាំទ្រជនរងគ្រោះមីន

ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា គោលនយោបាយរបស់សម្តេចធិបតី មិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៀតឡើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពីការគាំទ្រដល់ជនរងគ្រោះដោយសារមីន។ អនុស្សារណៈយោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោក…

ជនសង្ស័យកាប់សម្លាប់យាយតាប្តីប្រពន្ធនៅកំពត ដោយសង្ស័យគុំនំ

ខេត្តកំពត៖ ករណីឃាតកម្មដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ដែលជនសង្ស័យបានកាប់សម្លាប់យាយតាប្តីប្រពន្ធចំនួនពីរនាក់។ ជនសង្ស័យឈ្មោះ សឹង មាគ អាយុ៥៣ឆ្នាំ ដែលជាកសិករនៅទីតាំងដដែល បានយកវត្ថុរឹងមុតកាប់ជនរងគ្រោះពីរនាក់គឺ អ៊ុកស៊ីម អាយុ៦៦ឆ្នាំ និងភរិយាឈ្មោះ ពេជ្រ ញឹប អាយុ៦៥ឆ្នាំ។…

សង្គ្រាមមជ្ឈិមបូព៌ា បង្កផលប៉ះពាល់ទៅអតិផរណា ប៉ុន្តែបើយូរ អាចបង្កឱកាសដល់កសិកម្មកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មកម្ពុជា បានចេញមតិថា ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយរយៈពេលវែង វាអាចនឹងជះឥទ្ធិពលដល់អតិផរណានៅកម្ពុជា ដែលអាចធ្វើឱ្យទំនិញមួយចំនួនឡើងថ្លៃ ហើយវិស័យទេសចរណ៍កម្ពុជាក៏អាចនឹងរងផលប៉ះពាល់មួយផ្នែកតូចផងដែរ។ ជាពិសេស តម្លៃប្រេងនៅទីផ្សារកម្ពុជានិងពិភពលោក នឹងមានការកើនឡើងខ្ពស់ ប្រសិនបើសង្គ្រាមនេះនៅមិនទាន់បញ្ចប់ទាន់ពេលវេលា។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ជម្លោះយោធានៅមជ្ឈិមបូព៌ា បានធ្វើឱ្យបណ្ដាប្រទេសអ្នកលក់ប្រេងនៅទូទាំងពិភពលោក រិតត្បិតការលក់ប្រេងទៅកាន់បណ្ដាប្រទេសជាអ្នកទិញ…

ពិធីរំលឹកដំរីព្រៃដែលស្លាប់ដោយការបាញ់ពីកងទ័ពថៃ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំក្រុមមន្ត្រីរាជការ និងឧទ្យានុរក្ស រួមជាមួយសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា រៀបចំពិធីរំលឹកដល់វិញ្ញាណក្ខន្ធដំរីព្រៃ (មេ និងកូន) ចំនួន២ក្បាល ដែលបានស្លាប់កាលពីខែធ្នូ ឆ្នាំ២០២៥។ ពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋក្នុងសហគមន៍…

អាជ្ញាធរជលផលកំពង់ចាមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ២ករណីនៅស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ ក្រុមការងារជំនាញពីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ធ្វើប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណីនៅក្នុងស្រុកព្រៃឈរ។ ការប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ក្រុមការងារបានរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកឧបករណ៍នេសាទខុសច្បាប់ជាច្រើន។ ករណីទី១ នៅទំនប់រលំពោធិ៍ ឃុំមៀន ក្រុមការងារបានរកឃើញឧបករណ៍លូស្បៃមុង ១២មាត់ របាំងស្បៃមុងប្រវែង…

កម្ពុជាចូលជាសមាជិកអង្គការអន្តរជាតិត្រួតពិនិត្យសោធននិវត្តន៍ ជាមួយសមាជិកជាង៧០ប្រទេស

ទីក្រុងប៉ារីស – បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសមាជិកភាពជាផ្លូវការក្នុងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS) នាថ្ងៃទី៣ មីនា ២០២៦។ នេះជាជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមរបស់កម្ពុជា។ លោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលដឹកនាំគណៈប្រតិភូកម្ពុជា បានបង្ហាញថា ការចូលជាសមាជិកនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាពជាងមុន។…

ប្រតិភូយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រសួងការពារជាតិបានរៀបចំឱ្យប្រតិភូយោធាបរទេសចំនួន ១២ប្រទេស ដែលប្រចាំកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ ទីតាំងនេះជាកន្លែងដែលទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ ការចុះពិនិត្យនេះក៏ដើម្បីពិនិត្យស្ថានការណ៍ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលចូលជាធរមានចាប់ពីថ្ងៃទី២៧ ធ្នូ ២០២៥។ យោងតាមក្រសួងការពារជាតិ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ ដើម្បីធានាសន្តិភាព…

ជាង ៨ខែប្រយុទ្ធ! ទីតាំងឆបោកអនឡាញជាង ២០០កន្លែង រួមទាំងកាស៊ីណូត្រូវបិទខ្ទប់ ជួយសង្រ្គោះជនរងគ្រោះរាប់រយនាក់

ភ្នំពេញ៖ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលជាង ៨ខែ បានទទួលជោគជ័យយ៉ាងធំធេង ដោយបានបិទខ្ទប់ទីតាំងពាក់ព័ន្ធជាង ២០០កន្លែង និងជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់។ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឲ្យដឹងថា យុទ្ធនាការដ៏ស៊ីជម្រៅនេះបានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញនៅទូទាំងរាជធានី-ខេត្ត។ ក្នុងចំណោមជនពាក់ព័ន្ធមានជនជាតិផ្សេងៗពី ២៦ សញ្ជាតិ។ ទីតាំងដែលត្រូវបិទខ្ទប់រួមមានកាស៊ីណូ និងកន្លែងប្រព្រឹត្តអំពើឆបោកផ្សេងៗទៀត។ សមត្ថកិច្ចកំពុងបន្តគ្រប់គ្រងទីតាំងទាំងនេះ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។ សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…