ព័ត៌មានជាតិ

បុណ្យទន្លេលើកទី១០ បើកយ៉ាងអធិកអធម នៅក្រចេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី នេត សាវឿន

ខេត្តក្រចេះ៖ ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅថ្ងៃទី២៨ ខែមីនា ក្រោមអធិបតីភាពរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តក្រចេះ ដោយមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ អ្នកឧកញ៉ា អ្នកអង្គទូត…

គ្រោះថ្នាក់ស្លាប់៥នាក់ អ្នកបើកឡានដឹកគ្រាប់ស្វាយចន្ទីងងុយដេកបុកអ្នកថ្មើរជើង

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយអ្នកបើកបររថយន្តដឹកគ្រាប់ស្វាយចន្ទីងងុយដេកបុកអ្នកថ្មើរជើងបណ្តាលឱ្យស្លាប់៥នាក់។ លោក សាន វឿន អភិបាលរងស្រុកសន្ទុក បានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងនៅម៉ោង៨:៣០នាទីព្រឹក ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សលាយខៀវ លេខផ្លាកភ្នំពេញ 3E-2070 ដែលដឹកគ្រាប់ស្វាយចន្ទី។ អ្នកបើកបរគឺលោក…

រថយន្ត BYD បុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅភ្នំពេញ បណ្តាលឱ្យខ្ទាតជួរថ្មពុះ

ភ្នំពេញ៖ ហេតុការណ៍រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបានកើតឡើងនៅព្រលឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសម្នាក់បើករថយន្តម៉ាក BYD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CJ-4424 ក្នុងល្បឿនលឿន បានរអិលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មពុះខ្ទាតចេញជួរចំនួនមួយផ្ទាំង។ រថយន្តរងការខូចខាតយ៉ាងខ្លាំងនៅផ្នែកខាងឆ្វេង ហើយមិនអាចបន្តធ្វើដំណើរទៅមុខបានទៀត។…

បាត់ដំបង៖ បង្រ្កាបជនសង្ស័យគ្រឿងញៀន ៤នាក់ រួមមានថ្នាំកេតាមីន និងម៉ាទឹកកកជាង ៧៤ក្រាម

ខេត្តបាត់ដំបង – នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនដ៏ធំមួយ សមត្ថកិច្ចបានបង្រ្កាបការជួញដូរនិងការរក្សាទុកគ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានស្រី ១នាក់ នៅក្រុងបាត់ដំបង។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៦ ដោយស្របតាមអនុសាសន៍ពីលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការសម្របសម្រួលពីព្រះរាជអាជ្ញា លោក ប៉ង់ ចាន់សុយុទ្ធារា។…

ឧស្សាហកម្មនេសាទថៃជិតដល់ចំណុចឈប់សម្រាក ដោយសារតម្លៃប្រេងម៉ាស៊ូតកើនឡើងខ្ពស់

ឧស្សាហកម្មនេសាទដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសថៃកំពុងដំណើរការឆ្ពោះទៅរកការបញ្ឈប់ ដោយអ្នកនេសាទបានព្រមានថា ទូករបស់ពួកគេអាចនឹងត្រូវទុកចោលក្នុងពេលឆាប់ៗនេះ ដោយគ្មានជំនួយពីរដ្ឋាភិបាល ដោយសារតម្លៃប្រេងម៉ាស៊ូតកើនឡើងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោក Jumpol Kanawaree ប្រធានសមាគមអ្នកនេសាទ Samut Sakhon បាននិយាយថា នៅឯកំពង់ផែនេសាទដ៏ធំបំផុតរបស់ប្រទេសក្នុងខេត្តភាគកណ្តាលតាមបណ្តោយឆ្នេរសមុទ្រថៃ ទូកនេសាទជាងពាក់កណ្តាលបានចូលចតហើយ ហើយអ្នកដែលនៅតែដំណើរការទំនងជានឹងបញ្ឈប់ការងារក្នុងរយៈពេលប៉ុន្មានថ្ងៃ។ គាត់បានបន្តថា៖ «ក្រោយថ្ងៃទី ១ ខែមេសា អ្នកអាចមើលឃើញថា…

ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ នៅពោធិ៍សែនជ័យ រកឃើញឧបករណ៍កាច់សោរ និងស្លាកលេខម៉ូតូច្រើន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ញ៉ែម វ៉ន និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង។…

រថយន្ត ALPHARD បើកលឿនជ្រុលឆ្លងគន្លងបុកម៉ូតូពីមុខ បណ្តាលឲ្យនារី២នាក់របួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ១៥១ ក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ នៅពេលដែលរថយន្តម៉ាក ALPHARD បើកជ្រុលល្បឿនបានបុកចំពីមុខម៉ូតូ បណ្តាលឲ្យនារី២នាក់រងរបួសធ្ងន់។ តាមការរាយការណ៍ នាពេលម៉ោង ១០:១៥នាទីយប់ នារីរងគ្រោះទាំងពីរនាក់កំពុងជិះម៉ូតូម៉ាក GPX Popz ផ្លាកលេខ ភ្នំពេញ 1LT-4526…

យោធាថៃបន្ថែមទូកុងតឺន័រ និងលើកទង់ជាតិនៅតំបន់ថ្មដា បញ្ជាក់ការបំពានទឹកដីកម្ពុជា

ខេត្តពោធិ៍សាត់៖ យោធាថៃបានបន្ថែមទូកុងតឺន័រ និងលើកទង់ជាតិនៅតំបន់ថ្មដា បញ្ជាក់ពីការបំពានទឹកដីកម្ពុជា នៅចំពោះមុខអង្គទូតបរទេស និងអង្គការអន្តរជាតិ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ជាក់ស្ដែង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងតំណាងបេសកកម្មបរទេសប្រចាំកម្ពុជា ចុះទៅពិនិត្យដោយផ្ទាល់ការដាក់ទូកុងតឺន័រ…

ក្រុមសង្កេតការណ៍អាស៊ានប្តូរវេនដឹកនាំ ចុះសង្កេតព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រុមសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោមការដឹកនាំថ្មីពីប្រទេសហ្វីលីពីន បន្តពីម៉ាឡេស៊ី។ យោងតាមសេចក្តីប្រកាសពីលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការចុះសង្កេតការណ៍នេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៨ មីនា ២០២៦ វេលាម៉ោង ៨:២៥នាទីព្រឹក នៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ ក្រុមសម្របសម្រួល…

អាកាសធាតុក្តៅហើយស្ងួតពេញប្រទេស មាត់សមុទ្រអាចមានភ្លៀងធ្លាក់ខ្លះៗ

ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសអំពីស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយព្យាករថា របបខ្យល់មូសុងឦសាននឹងបន្តប៉ះពាល់ដល់ប្រទេសយើង។ ស្ថានភាពនេះនឹងធ្វើឱ្យអាកាសធាតុមានលក្ខណៈស្ងួតក្តៅចាប់ពីថ្ងៃទី២៩ ដល់ទី៣១ មីនា។ តាមការព្យាករណ៍៖ ១. តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងមានពី ២៤°C ទៅ ៣៦°C ដោយខ្យល់បក់ពីទិសឦសាន និងបូព៌…