ហ្វីលីពីន ប្រញាប់ជម្លៀសមនុស្សជាង ១០ម៉ឺននាក់ ពេលព្យុះបិសាច Fung-wong កំពុងខិតជិត!
ខណៈដែលព្យុះបិសាច Fung-wong កំពុងតែរំកិលខ្លួនខិតជិតមកនោះ ប្រទេសហ្វីលីពីនបានបង្កើនការត្រៀមលក្ខណៈជាមុន ដោយប្រញាប់ជម្លៀសប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ទៅកាន់តំបន់សុវត្ថិភាព ហើយបានផ្អាកជើងហោះហើរទាំងក្នុង និងក្រៅប្រទេសជាង ៣០០ ជើងផងដែរ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ព្យុះ Fung-wong ត្រូវបានគេរំពឹងថានឹងមកដល់ដីគោកហ្វីលីពីននៅរាត្រីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ដោយនឹងវាយប្រហារចំខេត្ត Aurora…
