ព្យុងយ៉ាង បញ្ចេញប្រតិកម្មខ្លាំងៗ ថ្កោលទោសកិច្ចប្រជុំសន្តិសុខអាមេរិក-កូរ៉េខាងត្បូង ព្រមានចាត់វិធានការវាយបក!
ថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា កូរ៉េខាងជើងបានបញ្ចេញប្រតិកម្មថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកិច្ចចរចាសន្តិសុខប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍នេះ ដោយចាត់ទុកថាជាចេតនាអរិភាពរបស់សម្ព័ន្ធមិត្តទាំងពីរប្រឆាំងនឹងខ្លួន។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាងក៏បានព្រមាននឹងចាត់វិធានការវាយលុកបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីសត្រូវ។ យោងតាមសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក No Kwang-chol បានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងជើងបានយល់យ៉ាងច្បាស់អំពីអរិភាពដែលសហរដ្ឋអាមេរិកបង្ហាញចំពោះទីក្រុងព្យុងយ៉ាង។ ការថ្លែងនេះធ្វើឡើងក្រោយពេលប្រមុខការពារជាតិកូរ៉េខាងត្បូង និងអាមេរិកបានបើកកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខលើកទី៥៧…
