ព័ត៌មានអន្តរជាតិ

ទឹកជំនន់សុងក្លា៖ ស្លាប់ ១៣១នាក់ លង់ទឹកទាំងអស់ ហាតយ៉ៃរងផលប៉ះពាល់ខ្លាំងជាងគេ

ថៃ៖ ស្ថានភាពទឹកជំនន់នៅខេត្តសុងក្លាបន្តធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី៣០ វិច្ឆិកា ២០២៥ មានអ្នកស្លាប់កើនឡើងដល់ ១៣១នាក់ ដែលទាំងអស់លង់ទឹក។ ស្រុកហាតយ៉ៃជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ដោយមានប្រជាជនចំនួន ២៤៣,០០០នាក់រងផលប៉ះពាល់។ តាមរបាយការណ៍ពីមជ្ឈមណ្ឌលបញ្ជាការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តសុងក្លា ស្ថានភាពនេះបានប៉ះពាល់ដល់ស្រុកចំនួន ១៦ ស្រុករងចំនួន ១២៧ និងភូមិចំនួន ៩៩២ ដែលប៉ះពាល់ដល់មនុស្សជាង…

គ្រោះថ្នាក់ខ្យល់ពុលកំពុងគំរាមក្រុងបាងកក! អភិបាលស្នើឱ្យធ្វើការពីផ្ទះថ្ងៃទី៤ ធ្នូ

ទីក្រុងបាងកក ប្រទេសថៃ៖ បន្ទាប់ពីរដូវវស្សាបានបញ្ចប់ រដូវធូលីដែលគ្រោះថ្នាក់បានចាប់ផ្តើមគំរាមក្រុងបាងកកហើយ! អភិបាលក្រុងបាងកក លោក Chadchart Sitthiphan បានដាស់តឿនព្រមានថា កម្រិតធូលី PM2.5 នឹងឡើងដល់កម្រិតកំពូលនៅចុងសប្តាហ៍នេះ ដោយស្នើសុំឱ្យប្រជាពលរដ្ឋធ្វើការពីផ្ទះនៅថ្ងៃទី៤ ខែធ្នូ។ នៅម៉ោង ១៤:៥០ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ក្រុងបាងកក…

អ៊ីស្រាអែលល្មើសកិច្ចព្រមព្រៀងឈប់បាញ់៥៩១លើក បណ្តាលឱ្យជនស៊ីវិល៣៥៧នាក់ស្លាប់

អន្តរជាតិ៖ អាជ្ញាធរតំបន់ហ្កាហ្សាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអ៊ីស្រាអែល ដែលបានប្រព្រឹត្តល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ក្នុងអំឡុង៥០ថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងជុំថ្មីនេះចូលជាធរមាន។សេចក្តីថ្លែងការណ៍បានលើកឡើងថា គិតមកទល់យប់ថ្ងៃទី២៩ខែវិច្ឆិកា តាមការកត់ត្រា ភាគីអ៊ីស្រាអែលបានល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់រហូតដល់ទៅ៥៩១លើក ដែលបណ្តាលឱ្យជនស៊ីវិល៣៥៧នាក់ស្លាប់បាត់បង់ជីវិត និង៩០៣នាក់រងរបួស និងមានមនុស្ស៣៨នាក់ទៀតត្រូវចាប់ខ្លួនដោយគ្មានមូលហេតុ។ ក្នុងចំណោមអ្នកស្លាប់ភាគច្រើនជាកុមារ ស្ត្រីនិងមនុស្សចាស់ជរា។សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ទង្វើទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងច្បាប់មនុស្សធម៌អន្តរជាតិនិងពិធីសារមនុស្សធម៌ដែលបានចែងក្នុងកិច្ចព្រមព្រៀង ដែលបង្ហាញថាភាគីអ៊ីស្រាអែលមានចេតនាបំផ្លាញកិច្ចព្រមព្រៀង និងបង្កការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃតំបន់ហ្កាហ្សា។ប្រភព៖ (CCFR)

ចិនបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យទូទាំងប្រទេស ក្រោយគ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរនៅហុងកុង

ភ្នំពេញ៖ រដ្ឋាភិបាលចិនបានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យស្តង់ដាសុវត្ថិភាពអគ្គិភ័យនៅតាមអគារខ្ពស់ៗទូទាំងប្រទេស បន្ទាប់ពីគ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរមួយនៅទីក្រុងហុងកុង បានធ្វើឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១២៨នាក់។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិនបានបញ្ជាក់ថា យុទ្ធនាការនេះនឹងផ្តោតជាពិសេសទៅលើអគារទាំងឡាយណាដែលកំពុងស្ថិតក្រោមការជួសជុលកែលម្អ ទាំងផ្នែកខាងក្រៅនិងខាងក្នុង។ ការត្រួតពិនិត្យនឹងផ្តោតលើចំណុចសំខាន់ៗចំនួន៤ រួមមាន៖ ការប្រើប្រាស់វត្ថុងាយឆាបឆេះក្នុងប្រព័ន្ធទ្រនាប់កម្តៅនៃជញ្ជាំងខាងក្រៅ បរិក្ខារសំណង់ដែលត្រូវបានហាមឃាត់ សម្ភារសុវត្ថិភាពអគ្គិភ័យ និងច្រកសម្រាប់ជម្លៀសមនុស្សក្នុងករណីអាសន្ន។ គ្រោះអគ្គិភ័យនៅទីក្រុងហុងកុងបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅ ដោយឆាបឆេះអគារស្នាក់នៅកម្ពស់៣២ជាន់ចំនួន៧ខ្នង ក្នុងចំណោមអគារទាំង៨ខ្នងនៅតំបន់អគារអាផាតធឺមិនមួយកន្លែង។ អគារនេះកំពុងស្ថិតក្រោមការជួសជុលកែលម្អ ដោយមានប្រើប្រាស់រន្ទាឫស្សី និងស្នោតទ្រនាប់កម្តៅនៅជញ្ជាំងផ្នែកខាងក្រៅ។…

ទឹកជំនន់ថៃបំផ្លាញជីវិត ១៧០នាក់ រងរបួស ១០២នាក់ និងប៉ះពាល់ដល់ពលរដ្ឋ ១,៩លាននាក់

ថៃ៖ ស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បន្តធ្ងន់ធ្ងរឡើងជាលំដាប់ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៧០នាក់ និងមានអ្នករងរបួសចំនួន ១០២នាក់ទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នាយប់ថ្ងៃអាទិត្យទី៣០ ខែធ្នូ។ ប្រភពព័ត៌មានបានរាយការណ៍ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះមិនត្រឹមតែបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ ថែមទាំងបានប៉ះពាល់ដល់ពលរដ្ឋថៃសរុបជាង ១,៩លាននាក់ ដោយក្នុងនោះមានប្រមាណជា ៥,០០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនពីលំនៅដ្ឋានរបស់ពួកគេ។ រដ្ឋាភិបាលថៃបានចាត់វិធានការជួយសង្គ្រោះជាបន្ទាន់…

អតីតអនុរដ្ឋមន្ត្រីអប់រំថៃចោទរដ្ឋាភិបាលអនុទីន ‘បន្តធ្វើបាបប្រជាជន’ ក្នុងវិបត្តិទឹកជំនន់ភាគខាងត្បូង

ភ្នំពេញ – លោកស្រី លីន ធីបផន វរិនវច្ឆរារច អតីតអនុរដ្ឋមន្ត្រីក្រសួងអប់រំ និងអគ្គលេខាធិការរងគណបក្សភឿថៃ បានចោទប្រកាន់រដ្ឋាភិបាលលោក អនុទីន ចរណូមថា កំពុងបន្តធ្វើឱ្យទុក្ខវេទនារបស់ប្រជាជនកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងវិបត្តិទឹកជំនន់ភាគខាងត្បូង។ នៅថ្ងៃទី១ ខែធ្នូ លោកស្រីបានថ្លែងក្រោយពីចូលរួមជាមួយគណៈប្រតិភូគណបក្សភឿថៃនៅស្រុកហាតយ៉ៃ ខេត្តសង្ខ្លា ដែលពួកគេបានដឹកជញ្ជូនសម្ភារៈជំនួយដល់ជនរងគ្រោះទឹកជំនន់។ “រដ្ឋបាលលោកអនុទីនបន្តធ្វើឱ្យទុក្ខវេទនារបស់ប្រជាជនកាន់តែធ្ងន់ធ្ងរឡើងម្តងហើយម្តងទៀត” លោកស្រីបាននិយាយដោយយោងទៅលើការភាន់ច្រឡំអំពីចំនួនអ្នកស្លាប់ដោយសារទឹកជំនន់។ លោកស្រីបានចោទថា…

សហរដ្ឋអាមេរិកដាក់សម្ពាធលើថៃ៖ ប្រជាធិបតេយ្យឬបំផ្លាញសម្ព័ន្ធភាព

សហរដ្ឋអាមេរិកបានប្រកាសយ៉ាងច្បាស់ថា នឹងមិនបន្តទុកចិត្តប្រទេសថៃជាសម្ព័ន្ធមិត្តនៅក្នុងតំបន់ទៀតទេ ប្រសិនបើប្រជាជនថៃត្រូវបានបដិសេធសិទ្ធិក្នុងការជ្រើសរើសរដ្ឋាភិបាលផ្ទាល់ខ្លួនរបស់ពួកគេ។ ការលើកឡើងដ៏រឹងមាំនេះបានធ្វើឡើងដោយលោក Michael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានទៅកាន់សេតវិមានរដ្ឋបាលប្រធានាធិបតីលោក ដូ ណាល់ត្រាំ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ លោកបានច្បាស់ថា៖ “ប្រសិនបើប្រជាជនថៃត្រូវបានបដិសេធសិទ្ធិក្នុងការជ្រើសរើសរដ្ឋាភិបាលផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនយោធា មិនមែនឧត្តមសេនីយ៍ មិនមែនគណបក្សខៀវទេ នោះសហរដ្ឋអាមេរិកមិនអាច ហើយនឹងមិនបន្តទុកចិត្តប្រទេសថៃជាសម្ព័ន្ធមិត្តនៅក្នុងតំបន់នោះទេ។”…

កូរ៉េខាងជើងប្រកាសបំពាក់បរិក្ខារយុទ្ធសាស្រ្តថ្មីដល់កងទ័ពអាកាស

(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា កងទ័ពអាកាសនឹងត្រូវបំពាក់ដោយបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ ក្នុងពិធីអបអរខួបទី៨០ នៃកងទ័ពអាកាស។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា លោក គីម បានធ្វើសេចក្តីប្រកាសនេះអំឡុងពិធីដែលមានកូនស្រីលោក Ju Ae ចូលរួម ដែលត្រូវបានមើលឃើញថាអាចក្លាយជាអ្នកបន្តវេនស្នងតំណែង។ លោក…

គូស្វាមីភរិយាវ័យចំណាស់ពីរនាក់ស្លាប់ក្នុងអគ្គីភ័យឆាបឆេះផ្ទះនៅស្រុកឈូមថង បាងកក

ទីក្រុងបាងកក ៖ អគ្គីភ័យមួយបានឆាបឆេះនៅក្នុងសហគមន៍លំនៅដ្ឋានដ៏ធំមួយដែលគេស្គាល់ថាជាឡាងសួន ដែលមានទីតាំងនៅខាងក្រោយវត្តសាលាគ្រឿន ចេញពីផ្លូវសៃវុទ្ធាកាត ៤២ យ៉ាក ១៤ ផ្លូវវុទ្ធាកាត សង្កាត់បាងខូ សង្កាត់ឈូមថង ក្រុងបាងកក។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ៣០ ខែវិច្ឆិកា។ ក្រុមពន្លត់អគ្គីភ័យមកពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៃរដ្ឋបាលក្រុងបាងកកបានដាក់ពង្រាយរថយន្តទឹកជាង ១០ គ្រឿងទៅកាន់កន្លែងកើតហេតុ ហើយវាត្រូវចំណាយពេលប្រហែលមួយម៉ោងដើម្បីគ្រប់គ្រងអគ្គីភ័យ។…

គ្រោះជំនន់ឥណ្ឌូណេស៊ី៖ ស្លាប់ ៣០៣នាក់ បាត់ខ្លួន ២៧៩នាក់ និងមនុស្សជាង ៨០,០០០នាក់ជម្លៀសខ្លួន

ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ និងបាក់ដីនៅឥណ្ឌូណេស៊ីបានកើនឡើងដល់ ៣០៣នាក់ និងមានមនុស្ស ២៧៩នាក់ទៀតបាត់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដោយគិតត្រឹមយប់ថ្ងៃទី២៩ វិច្ឆិកា។ គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះបានវាយប្រហារលើខេត្ត West Sumatra ដែលស្ថិតនៅលើកោះស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនេះបានបង្ខំឱ្យពលរដ្ឋជាង ៨០,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោអាសន្ន។