សន្តិសុខសង្គម

នគរបាលចរាចរណ៍ភ្នំពេញចាប់ផ្ដើមយុទ្ធនាការអប់រំច្បាប់ចរាចរណ៍ថ្មី

នគរបាលចរាចរណ៍រាជធានីភ្នំពេញ នឹងចាប់ផ្ដើមយុទ្ធនាការអប់រំច្បាប់ចរាចរណ៍ថ្មី ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ យុទ្ធនាការនេះផ្តោតលើការអប់រំអ្នកបើកបរ ដោយមិនពិន័យជាប្រាក់ ក្នុងគោលបំណងលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍។ ការប្រកាសយុទ្ធនាការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ លោកឧត្តមសេនីយ៍ទោ ហេង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគាស់បន្ទប់ជួលលួចប្រាក់៣ម៉ឺនដុល្លារ

កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចខេត្តសៀមរាប និងនគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ក្នុងករណីគាស់បន្ទប់ជួលលួចប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក។ ការឃាត់ខ្លួនធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៦:៣០ល្ងាច បន្ទាប់ពីករណីលួចប្រាក់ដ៏ធំនេះកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចខាងក្រោម៖ ឆោម ទិត្យរង្សី (ប្រុស អាយុ៣៨ឆ្នាំ) – មានសារធាតុញៀន…

ឆ្លងចរន្តអគ្គិសនីបង្កអគ្គិភ័យឆាបឆេះផ្ទះជាន់ឡៅតឿនៅផ្សារច្រាំងចំរេះ

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋជាន់ឡៅតឿមួយកន្លែង ខូចខាតស្ទើរទាំងស្រុង រួមទាំងសម្ភារៈប្រើប្រាស់អស់មួយចំនួនធំ សំណាងគ្មានមនុស្សរងរបួស។ ហេតុការណ៍ឆាបឆេះនេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦នឹង២០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្សារច្រាំងចំរេះទី០២ សង្កាត់ច្រាំងចំរេះទី០២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា គាត់កំពុងលេងនៅអង្គុយលេងក្រោមផ្ទះ ខណៈនោះគាត់ក៏បានឮសម្លេងផ្ទុះចេញពីជានឡៅតឿ។ ភ្លាមៗ គាត់បានរត់ស្ទុះឡើងមើលនៅខាងលើ ប៉ុន្តែដោយសារមានអណ្តាតភ្លើងឆេះលឿនពេក ទើបគាត់រត់ចេញមកក្រៅស្រែកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង។ អគ្គិភ័យនេះបានឆាបឆេះអស់សម្ភារៈខាងក្នុងផ្ទះអស់ទាំងស្រុង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៦គ្រឿង…

នគរបាលដង្កោចាប់បានក្រុមប្លន់ម៉ូតូ២នាក់ ក្រោយវាយប្លន់នារីកម្មការនី

កម្លាំងនគរបាលខណ្ឌដង្កោ បានចាប់ខ្លួនក្រុមវាយប្លន់ម៉ូតូចំនួន២នាក់ភ្លាមៗ ក្រោយពីពួកគេវាយប្លន់ម៉ូតូពីនារីម្នាក់បានសម្រេច។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង២២:០០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ។ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលដង្កោ បានបញ្ជាក់ថា ជនសង្ស័យគឺ អ៊ុង ធារ៉ា និង ផន…

ស្នងការរាជធានីចេញបទបញ្ជាថ្មី បង្ក្រាបក្រុមក្មេងទំនើងយ៉ាងតឹងរ៉ឹង

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញបទបញ្ជាជាថ្មីឲ្យកម្លាំងសមត្ថកិច្ចចុះបង្ក្រាបរាល់មុខសញ្ញាក្រុមក្មេងទំនើងក្នុងរាជធានីភ្នំពេញ។ ការដាក់បញ្ជាបន្ទាន់នេះធ្វើឡើងតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីអំពើហិង្សាដែលបង្កឡើងដោយក្រុមក្មេងទំនើងបានកើតឡើងជាថ្មី។ លោកស្នងការសង្កត់ធ្ងន់ថា លោកប្រកាន់ខ្ជាប់គោលជំហរមិនលើកលែងដាច់ខាតចំពោះក្រុមក្មេងទំនើងទាំងឡាយណាដែលចេញមកបង្កសកម្មភាពអុកឡុកក្នុងសង្គមជាតិ។…

កុមារ៣នាក់លង់ទឹកប្រឡាយស្រែប្រាំងស្លាប់នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កុមារ៣នាក់ បានលង់ទឹកប្រឡាយស្រែប្រាំង ក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្លាប់យ៉ាងអាណោចអាធម៍ កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទីសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ កុមារទាំងបីជាបងប្អូនជីដូនមួយ មានឈ្មោះ នឿម ឋានៈវ៉ាត់ (ប្រុស អាយុ២ឆ្នាំ) ឆាយឆាយ…

អគ្គិភ័យឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ៩ខ្នង ក្នុងសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះទីតាំងកែច្នៃឈើធ្វើតុ ទូ ទ្វារ បង្អួច បានរាលដាលដល់ផ្ទះប្រជាពលរដ្ឋសរុប៩ខ្នង កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ មុនពេលកើតហេតុមានភ្លើងឆាបឆេះចេញពីទីតាំងកែច្នៃឈើ បង្កជាផ្សែងខ្មៅយ៉ាងខ្លាំង ធ្វើឲ្យអ្នកភូមិផ្អើល នាំគ្នាស្រែកឆោឡោ និងយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់។ បន្ទាប់ពីទទួលដំណឹង កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ…

មន្ត្រីជំនាញចុះត្រួតពិនិត្យឃ្លាំងសាច់បង្កកនៅប៉ោយប៉ែត រកឃើញសាច់ខូចគុណភាពចំនួន ២៨០ គីឡូក្រាម

មន្ត្រីជំនាញពេទ្យសត្វបានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក ២ កន្លែងនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការត្រួតពិនិត្យនេះដឹកនាំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក.ប.ប។ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឃ្លាំងទី១ មានលក់ផលិតផលសាច់បង្កកចំនួន ៦ ប្រភេទ សរុប ៦៨០០ គីឡូក្រាម។…

ពលករខ្មែរ ៤២នាក់ វិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពតាមច្រករបៀង

ពលករខ្មែរចំនួន ៤២នាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពតាមច្រករបៀង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥:៣០នាទី ទាបភ្លឺ។ កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកនាយចំណង់ សុខ សេម មេបញ្ជាការកងអនុសេនាតូចទី១ បានទទួលពលករទាំងអស់នៅចំណុចដើមឬស្សីផ្អែមអូរព្រំដែន។ ក្នុងចំណោមពលករ ៤២នាក់នេះ មានស្រី ២០នាក់។…

រដ្ឋបាលសែនសុខឲ្យរុះរើសំណង់រំលោភចិញ្ចើមផ្លូវ NTTI ក្នុង៣ថ្ងៃ

រដ្ឋបាលខណ្ឌសែនសុខ បានប្រកាសឲ្យប្រជាពលរដ្ឋ និងអាជីវករ ដែលកំពុងប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវប្រកបអាជីវកម្មតាមបណ្ដោយផ្លូវចូល វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ត្រូវរុះរើ និងយកចេញសម្ភារៈចេញក្នុងរយៈពេល ៣ថ្ងៃ។ ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលខណ្ឌពិនិត្យឃើញមានប្រជាពលរដ្ឋមួយចំនូនបានសាងសង់តូប និងដាក់សម្ភារៈផ្សេងៗលើចិញ្ចើមផ្លូវថ្មើរជើង និងប្រើប្រាស់ទ្រូងផ្លូវសម្រាប់ជាចំណតកង់ ម៉ូតូ និងរថយន្ដ។ តាមរយៈសេចក្ដីជូនដំណឹង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌសែនសុខ…