សន្តិសុខសង្គម

អគ្គិភ័យឆេះឃ្លាំងកម្ទេចក្រណាត់ខណ្ឌព្រែកព្នៅ កម្លាំងជំនាញប្រើពេល៩ម៉ោង និងទឹក១១៧ឡានទើបគ្រប់គ្រងបាន

ភ្នំពេញ៖ ករណីអគ្គិភ័យធំមួយបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅឃ្លាំងស្តុកកម្ទេចក្រណាត់មួយក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលតម្រូវឱ្យកម្លាំងជំនាញប្រើពេលជាង៩ម៉ោង និងទឹកចំនួន១១៧ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គិភ័យនេះបានផ្ទុះឡើងនៅម៉ោង១៤:៤០នាទី ដោយកើតចេញពីការឆេះស្មៅរាលដាល បណ្តាលឱ្យឆេះកម្ទេចក្រណាត់ក្នុងឃ្លាំងដែកប្រក់ស័ង្កសីមួយ។ ឃ្លាំងនេះត្រូវបានឆេះខូចខាតទាំងស្រុង ដោយកម្ទេចក្រណាត់បាត់បង់ជិត៨០% និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ភ្លាមៗ ដោយអាចការពារមិនឱ្យអគ្គិភ័យរាលដាលទៅផ្ទះប្រជាពលរដ្ឋជិតខាង។ ការពន្លត់អគ្គិភ័យនេះត្រូវបានចាត់ទុកថាជាប្រតិបត្តិការពិបាកមួយ ដោយតម្រូវឱ្យមានការប្រើប្រាស់ធនធានយ៉ាងច្រើន…

អាជ្ញាធរបង្ក្រាបទីតាំង Online Scam នៅសែនមនោរម្យ ឃាត់ខ្លួនជនបរទេស ២៦២នាក់ ក្នុងនោះថៃ ៥៨នាក់

កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការឆ្មក់ចូលទីតាំងអគារពាណិជ្ជកម្មចិនមណ្ឌលគិរី របស់ក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង នៅក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ មេសា ២០២៦ បន្ទាប់ពីមានការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ប្រតិបត្តិការនេះធ្វើឡើងតាមសំណើអន្តរាគមន៍របស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកជនជាតិឥណ្ឌា។ ប៉ុន្តែនៅពេលចុះអនុវត្តផ្ទាល់ កម្លាំងនគរបាលខេត្តបានរកឃើញមានការប្រមូលផ្តុំស្នាក់នៅពីសំណាក់ជនបរទេសយ៉ាងច្រើនកុះករ ទើបឈានដល់ការសម្រេចចិត្តឆែកឆេរជាក់ស្តែងតែម្តង។ ជាលទ្ធផលអាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ២៦២នាក់ (ស្រី្ត…

ភ្លើងឆាបឆេះឃ្លាំងសំណង់ធំក្នុងរាជធានី ប្រើឡានទឹកជាង៧០គ្រឿងគ្រប់គ្រង

ភ្នំពេញ៖ អគ្គិភ័យធំមួយបានឆាបឆេះឃ្លាំងស្តុកសម្ភារៈគ្រឿងសំណង់ក្នុងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចប្រើពេលជាង៣ម៉ោង និងឡានទឹកជាង៧០គ្រឿងទើបអាចគ្រប់គ្រងបានទាំងស្រុង។ អណ្តាតភ្លើងបានលេបត្របាក់ឃ្លាំងស្តុកសម្ភារៈ រួមម៉ូតូ១គ្រឿង និងរថយន្ត០១គ្រឿង អស់ស្ទើរទាំងស្រុង។ សំណាងល្អដែលមិនមានមនុស្សរងរបួសនោះឡើយ។ អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៤:០៦នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅផ្លូវ៧២ប៉េ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ តាមការបញ្ជាក់ពីនគរបាល បន្ទាប់ពីទទួលបានព័ត៌មាន រថយន្តពន្លត់អគ្គិភ័យបានចេញគ្រប់គោលដៅទូទាំង១៤ខណ្ឌ…

អាក្រក់! បុរស៣នាក់ផឹកស្រវឹងបង្កហិង្សាជាមួយសមត្ថកិច្ច ក្រោយត្រូវគេរាយការណ៍ពីការចាក់បាស់រំខានដល់សង្កាត់

ភ្នំពេញ៖ នគរបាលខណ្ឌចំការមនបានឃាត់ខ្លួនបុរស៣នាក់ដែលបានបង្កហិង្សាជាមួយកម្លាំងសមត្ថកិច្ច បន្ទាប់ពីត្រូវបានគេរាយការណ៍ពីការផឹកស៊ី និងចាក់បាស់ឮខ្លាំងរំខានដល់សង្កាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:២០យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០៥ កែងផ្លូវលេខ៤២០ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ តាមការបញ្ជាក់ពីនគរបាល ពលរដ្ឋបានរាយការណ៍ថា មានក្រុមមនុស្សកំពុងធ្វើពិធីចូលបុណ្យឆ្នាំថ្មី (បុណ្យភូមិ) ដោយផឹកស៊ីស្រែកឡូឡា និងចាក់បាស់ឮខ្លាំង ធ្វើឱ្យរំខានដល់ការសម្រាកគេងដំណេករបស់អ្នកភូមិ។…

ជំនាញចុះបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ជនបរទេស ៣១១ នាក់ នៅសណ្ឋាគារប្រណីតភ្នំពេញ

ភ្នំពេញ៖ កម្លាំងជំនាញរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសណ្ឋាគារ Wyndham Grand Phnompenh Capital កាលពីថ្ងៃទី១២ មេសា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៣១១ នាក់ ដែលមាន៥សញ្ជាតិ៖ ចិន ២៥៤…

អគ្គិភ័យឆាបឆេយឃ្លាំងធំនៅខណ្ឌសែនសុខ កម្លាំងបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញរត់ម៉ាស៊ីនទៅបញ្ចុះ

រាជធានីភ្នំពេញ៖ នាពេលម៉ោង ៤ រសៀល ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦ មានអគ្គិភ័យឆាបឆេះឃ្លាំងពូកមួយកន្លែងនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលធ្វើឲ្យមានផ្សែងខ្មៅហុយឡើងពីចម្ងាយ។ បច្ចុប្បន្ន កម្លាំងបង្ការពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីបញ្ចុះអគ្គិភ័យដែលកំពុងឆាបឆេះយ៉ាងខ្លាំង។ មន្ត្រីបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យចាប់ផ្ដើមឆាបឆេះនៅក្នុងឃ្លាំងដែលស្ថិតនៅមូលដ្ឋានមួយ ហើយកំពុងរីកធំឡើង។ កម្លាំងបង្ការពន្លត់អគ្គិភ័យកំពុងខិតខំប្រឹងប្រែងបញ្ចុះអគ្គិភ័យ…

បោកប្រាស់ដោយបន្លំជាភ្នាក់ងារធនាគារ! នគរបាលចាប់ខ្លួនក្រុមឆបោកលួចលុយអតិថិជន

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនក្រុមជនសង្ស័យដែលធ្វើសកម្មភាពឆបោកតាមបច្ចេកវិទ្យា ដោយបន្លំខ្លួនជាភ្នាក់ងារធនាគារ អេស៊ីលីដា ដើម្បីលួចយកប្រាក់ពីគណនីអតិថិជន។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ជនសង្ស័យ បានទាក់ទងទៅជនរងគ្រោះ ដោយអះអាងថា ខ្លួនជាបុគ្គលិកធនាគារ អេស៊ីលីដា និងបានឲ្យជនរងគ្រោះធ្វើបច្ចុប្បន្នភាពគណនី ដោយស្នើសុំព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធនឹងគណនី។ ក្រោយមក នៅវេលាម៉ោងប្រហែល…

ពលរដ្ឋរួមចិត្តចាប់ជនសង្ស័យឆក់ខ្សែកអ្នករត់កង់បីកំពុងសម្រាន្តលង់លក់

ភ្នំពេញ៖ ពលរដ្ឋមួយក្រុមបានរួមចិត្តចាប់ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពឆក់ខ្សែកអ្នករត់កង់បីឥណ្ឌាម្នាក់កំពុងសម្រាន្តលង់លក់នៅលើកង់បី ហើយបានប្រគល់ជូនសមត្ថកិច្ចដើម្បីធ្វើការសាកសួរបន្ត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣:៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង៦២ កែងផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យជិះម៉ូតូ HONDA VISION ពាក់ស្លាកលេខភ្នំពេញ 1GW-8759 បានជិះតាមបណ្តោយផ្លូវបេតុង៦២…

អាជ្ញាធរស្រុកស្នួលចាត់វិធានការតឹងរឹង បន្ទាប់ពីពលរដ្ឋស្នើឲ្យរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារកា៣

ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅខេត្តមណ្ឌលគិរី បានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយរៀបចំសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញបរិវេណផ្សារកា៣ ដែលស្ថិតក្នុងឃុំក្រញូងសែនជ័យ។ ពលរដ្ឋបានលើកឡើងថា នៅត្រង់ចំណុចផ្សារកា៣នេះ ជារៀងរាល់ថ្ងៃគ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើយ។ ការឈប់ចតរថយន្ត ម៉ូតូ និងរម៉កយ៉ាងអាណាធិបតេយ្យ បានបង្កការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលរំខានដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលមានបំណងទៅលេងកំសាន្តនៅខេត្តភាគឦសាន្ត។ លោក សាម ណាល់ អភិបាលស្រុកស្នួល បានឆ្លើយតបថា…

ភ្លើងឆេះខុនដូជាន់ទី៣៥ នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យជនបរទេសម្នាក់របួស និងខូចខាតស្ទើរទាំងស្រុង

ភ្នំពេញ៖ បន្ទប់ខុនដូជាន់ទី៣៥ នៅអគារ Urban Village តាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ បង្កឲ្យខូចខាតស្ទើរទាំងស្រុង និងបណ្ដាលឲ្យជនជាតិបរទេសម្នាក់រងរបួស។ តាមការរាយការណ៍ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០:៥០នាទីយប់ ដែលអណ្ដាតភ្លើងបានឆេះខ្លាំងឡើងៗ រួមជាមួយផ្សែងខ្មៅហ៊ុយខ្មួលខ្មាញ់ ពាសពេញផ្ទៃមេឃ ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះភ្ញាក់ផ្អើល…