សន្តិសុខសង្គម

ពន្លឺថ្មីបំភ្លឺឫស្សីកែវ! ផ្លូវសាធារណៈភ្លឺស្រស់ត្រកាល បង្កើនសុវត្ថិភាព និងសោភ័ណភាពទីក្រុងក្រោមការយកចិត្តទុកដាក់របស់អភិបាលខណ្ឌ

លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានលើកឡើងយ៉ាងច្បាស់ថា ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវនៅតាមបណ្ដោយផ្លូវសាធារណៈ គឺជាចំណែកដ៏សំខាន់មួយក្នុងការបង្កើនសុវត្ថិភាពចរាចរណ៍នៅពេលរាត្រី កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ផ្សេងៗ ហើយជាពិសេសជួយលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែមានភាពស្រស់ស្អាតទាក់ទាញភ្នែក។ លោកបានបន្ថែមទៀតថា ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវនេះ មិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតបរិយាកាសរស់នៅប្រកបដោយផាសុកភាពផងដែរ។ ការលើកឡើងដ៏មានអត្ថន័យរបស់អភិបាលខណ្ឌឫស្សីកែវរូបនេះ ធ្វើឡើងខណៈដែលលោកបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវដំណើរការវាស់វែង និងកំណត់ទីតាំងសម្រាប់ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវលេខ ១៣០០ ចាប់ពីកំណាត់ផ្លូវមុខបុរីអង្គរ រហូតដល់មហាវិថីឈ្នះឈ្នះ…

ភ្ញាក់ផ្អើល! ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅបាវិត ឃាត់ខ្លួនជនសង្ស័យ ៣០០នាក់

កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្តអន្តរជាតិបាវិត ស្ថិតនៅកណ្តាលក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវបានគេដឹងថាបានបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង ៣០០នាក់។ សូមបញ្ជាក់ថា ប្រតិបត្តិការដ៏កក្រើកនេះ បានធ្វើឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។…

ផ្លូវ១៥០-១៥៦ នៅទឹកល្អក់ទី២ កំពុងត្រូវបានជួសជុល! សម្រួលការធ្វើដំណើរជូនពលរដ្ឋរាប់ពាន់នាក់

ភ្នំពេញ៖ រដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានចាប់ផ្តើមយុទ្ធនាការជួសជុល និងអ៊ុតកៅស៊ូឡើងវិញនូវផ្លូវចំនួន ០២ខ្សែយ៉ាងមមាញឹក គឺផ្លូវលេខ ១៥០ និងផ្លូវលេខ ១៥៦ ដែលរងការខូចខាតជាច្រើនកន្លងមក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរាប់ពាន់នាក់។ គម្រោងសំខាន់នេះ គឺប្រើប្រាស់កញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥។ លោក សូ ជា ចៅសង្កាត់ទឹកល្អក់ទី២ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី…

សង្កាត់អូរបែកក្អម ចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់! ប្ដូរប្រព័ន្ធលូចាស់ប្រវែងជាង ២០០ម៉ែត្រ ដើម្បីជីវភាពប្រសើរឡើង

អាជ្ញាធរសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងមមាញឹកក្នុងការជីកកាយផ្លាស់ប្តូរប្រព័ន្ធលូចាស់ៗ ដែលមានអាយុកាលយូរឆ្នាំ មកដាក់លូថ្មីទាំងស្រុងវិញ ប្រវែងសរុបជាង ២០០ម៉ែត្រ។ គម្រោងដ៏សំខាន់នេះ ស្ថិតនៅលើកំណាត់ផ្លូវបេតុងកែងផ្លូវលេខ ២០០២ ដែលកន្លងមកតែងរងការលិចលង់ដោយទឹកជំនន់ធ្ងន់ធ្ងរ រហូតប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងពីភាពលំបាកក្នុងការរស់នៅ។ ការផ្លាស់ប្តូរនេះ គឺដើម្បីរំដោះទឹក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ លោក យឹម រ័ត្ន ចៅសង្កាត់រដ្ឋបាលអូរបែកក្អម បានបញ្ជាក់ថា…

ផ្លូវ២០០៤ កែងដួងងៀប ប្រែកាយជាបេតុងស្រស់ស្អាត សម្រួលការធ្វើដំណើរក្រោយជីកប្រព័ន្ធលូ

ភ្នំពេញ៖ ទីតាំងដែលធ្លាប់ជាជង្ហុកបង្កការលំបាក និងគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតតាមបណ្ដោយផ្លូវលេខ២០០៤ កែងផ្លូវដួងងៀប ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរចុះដាក់គ្រឿងចក្រឈូសឆាយ និងចាក់បេតុងស្ថាបនាឡើងវិញ។ ការស្ថាបនានេះធ្វើឡើងបន្ទាប់ពីទីតាំងខាងលើតែងបង្កគ្រោះថ្នាក់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់លិចជង្ហុកមើលមិនឃើញ ដែលបណ្ដាលឱ្យអ្នកដំណើរដួលរងរបួសជាញឹកញាប់។ កន្លងមក ប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ ដោយសារតែផ្លូវជន់លិចរាល់ពេលមានភ្លៀងធ្លាក់។ យ៉ាងណាមិញ ក្រោយមានការស្ថាបនា និងដាក់ប្រព័ន្ធលូធំៗរួចមក ពួកគាត់បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែលែងមានទឹកលិចទៀតហើយ…

កុមារី​៧ឆ្នាំ រងរបួសធ្ងន់ធ្ងរ ក្រោយ​ឆ្កែ៥ក្បាលព្រួតខាំទាំងកម្រោល ពេល​ត្រឡប់ពីសាលា! ម្ចាស់​ឆ្កែ​ព្រមទទួលខុសត្រូវ និង​បង្ខាំង​សត្វ​ចោល

ព័ត៌មានក្តៅ! កោះកុង៖ កុមារីម្នាក់អាយុ៧ឆ្នាំ បានរងរបួសធ្ងន់ធ្ងរពេញខ្លួនប្រាណ ដោយសារតែត្រូវសត្វឆ្កែចំនួន៥ក្បាលព្រួតខាំយ៉ាងសាហាវឃោរឃៅ ខណៈពេលដែលកុមារីរូបនេះកំពុងដើរត្រឡប់មកពីសាលារៀន នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។ ករណីដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១០ព្រឹក។ លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា…

លែងបារម្ភទៀតហើយ! អាជ្ញាធររៀបចំប្រព័ន្ធលូថ្មីមុខកាត់ធំជុំវិញផ្សារបឹងព្រលិត រំដោះជំនន់ទឹកភ្លៀងជិត២០ឆ្នាំ

ភ្នំពេញ៖ ពលរដ្ឋរស់នៅតំបន់ជុំវិញផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានសម្តែងក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអាជ្ញាធរចាប់ផ្តើមត្រៀមរៀបចំប្រព័ន្ធលូថ្មី ដើម្បីរំដោះទឹកជំនន់ដែលតែងយាយីពួកគាត់ជារៀងរាល់រដូវវស្សា អស់រយៈពេលជិត២០ឆ្នាំមកហើយ។ ប្រព័ន្ធលូចាស់ដែលមានមុខកាត់តូចៗពុំសូវដំណើរការ បានធ្វើឱ្យតំបន់នេះក្លាយជាកន្លែងទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ រហូតដល់លិចលង់ផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។ ពលរដ្ឋបានរៀបរាប់ទាំងក្តីរំភើបថា ជារៀងរាល់ឆ្នាំ ពេលរដូវវស្សាមកដល់ ទឹកភ្លៀងតែងជន់លិចជុំវិញផ្សារបឹងព្រលិត និងបន្តហូរចូលដល់ផ្ទះរបស់ពួកគាត់បង្កការលំបាកជាខ្លាំង។ ការឃើញរថយន្តដឹកលូមកត្រៀមជីកដាក់ជុំវិញផ្សារ គឺជាក្តីសង្ឃឹមថ្មីមួយ ដែលពួកគេជឿជាក់ថា…

អាជ្ញាធរខណ្ឌ៧មករា ចុះអនុវត្តវិធានការក្តៅ រុះរើសំណង់រំលោភចំណីផ្លូវសាធារណៈជុំវិញសាលាជ័យថាវី ដើម្បីសណ្តាប់ធ្នាប់ និងសុវត្ថិភាព!

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌ៧មករា បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីជំនាញ ចុះអនុវត្តវិធានការរុះរើសំណង់ដែលសាងសង់រំលោភបំពានលើចំណីផ្លូវសាធារណៈ ស្ថិតនៅបរិវេណសាលាជ័យថាវី ក្នុងសង្កាត់វាលវង់។ ការរុះរើនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក៏ដូចជាធានាបាននូវសុវត្ថិភាពក្នុងការជួយសង្គ្រោះបឋម ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ដែលបានតំណាងលោក…

រថយន្តព្រះចៅអធិការវត្តអូរដា ឆាបឆេះខ្ទេចទាំងស្រុង! តែព្រះអង្គ និងកូនសិស្សជួយសង្គ្រោះរបស់មានតម្លៃបានទាន់ពេល

រថយន្ត​ធុន​ត្រា​ដ៏​ប្រណិត​មួយ​គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​អធិការ​វត្ត​អូរ​ដា ត្រូវ​បាន​អណ្តាត​ភ្លើង​ឆាបឆេះ​លេប​ត្របាក់​អស់​ទាំងស្រុង​នៅ​ក្នុង​បរិវេណ​វត្ត។ ទោះជា​យ៉ាងណា ព្រះចៅ​អធិការ និង​កូនសិស្ស​បាន​បង្ហាញ​ពី​ភាព​ក្លាហាន ដោយ​បាន​ប្រឹងប្រែង​គាស់​គូទ​រថយន្ត​ដើម្បី​ជួយ​សង្គ្រោះ​វ៉ាលិស​មួយ ដែល​គេ​សង្ស័យ​ថា​មាន​ផ្ទុក​របស់​មាន​តម្លៃ​នៅ​ខាងក្នុង​បាន​ទាន់​ពេល។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ វេលា​ម៉ោង ៩ ព្រឹក នៅ​ចំណុច​វត្ត​អូរ​ដា ស្ថិត​ក្នុង​ភូមិ​អូរ​គគី ឃុំ​អូរ​ដា…

កំពតត្រៀមទទួលភ្ញៀវ! អភិបាលខេត្តណែនាំរឹតបន្តឹងសន្តិសុខ និងហាមដាច់ខាតដំឡើងថ្លៃសេវាអំឡុងបុណ្យអុំទូក

ខេត្តកំពត៖ ដើម្បីធានាបាននូវបរិយាកាសរីករាយ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកទាំង ៩ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យពង្រឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងហាមដាច់ខាតមិនឱ្យមានការដំឡើងថ្លៃសេវាកម្មគ្រប់ប្រភេទ។ ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី ៣ ខែវិច្ឆិកា…