អាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបបណ្តាញគ្រឿងញៀន ឃាត់ខ្លួន៤នាក់ជាប់ជញ្ជីងគ្រឿងញៀនជិត៧០០ក្រាម
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល បានធ្វើប្រតិបត្តិការបង្រ្កាបបណ្តាញជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងរឹបអូសគ្រឿងញៀនជាច្រើន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីការស្រាវជ្រាវយូរថ្ងៃ។ កម្លាំងជំនាញបានចុះបង្រ្កាបនៅចំណុចផ្សេងៗក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រួមមាន៖ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង បន្ទប់ជួលគ្មានលេខ ភូមិទួលពង្រ និងផ្ទះជួលលេខ១៣(បុរីML) ភូមិកំបូល។ វត្ថុតាងដែលត្រូវបានរឹបអូសរួមមាន៖…
