អាមេរិក-អ៊ីរ៉ង់ រួមដៃបោសសម្អាតមីនច្រកសមុទ្រហ័រមូស ដើម្បីសុវត្ថិភាពនាវាចរណ៍

អាមេរិក-អ៊ីរ៉ង់ រួមដៃបោសសម្អាតមីនច្រកសមុទ្រហ័រមូស ដើម្បីសុវត្ថិភាពនាវាចរណ៍

អាមេរិក និងអ៊ីរ៉ង់ កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបោសសម្អាតគ្រាប់មីនទាំងអស់ចេញពីច្រកសមុទ្រហ័រមូស បន្ទាប់ពីក្រុងតេហេរ៉ង់យល់ព្រមបើកផ្លូវនាវាចរណ៍សំខាន់នេះឡើងវិញ។ ការប្រកាសនេះត្រូវបានលោកដូណាល់ត្រាំផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយយោងតាម PBS នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ច្រកសមុទ្រហ័រមូស

ការបោសសម្អាតមីនទាំងនេះគឺជាការចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងពាណិជ្ជកម្មអន្តរជាតិ និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ ជាពិសេសកប៉ាល់ដឹកប្រេងដែលត្រូវឆ្លងកាត់ច្រកសមុទ្រហ័រមូស។ កាលពីមុន ភាពតានតឹងបានកើតឡើងបន្ទាប់ពីមានរបាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានទម្លាក់មីនក្នុងទឹក ដែលធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពនាវាចរណ៍។

កងទ័ពជើងទឹកអាមេរិកបានបញ្ចេញនាវាចម្បាំងពិសេសដែលត្រូវបានរចនាសម្រាប់បោសសម្អាតមីន រួមជាមួយឧបករណ៍បច្ចេកទេសទំនើបៗជាច្រើនទៀត។ លើសពីនេះ អាមេរិកក៏បានបញ្ជូននាវាបោសសម្អាតមីនចំនួនពីរគ្រឿងបន្ថែមទៀតពីជប៉ុន ដើម្បីពន្លឿនការងារនិងធានាថាផ្លូវទឹកនេះនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខ។

administrator

Related Articles