យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-21 Raider របស់អាមេរិក លេចរូបរាងលើមេឃជាលើកដំបូង

យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-21 Raider របស់អាមេរិក លេចរូបរាងលើមេឃជាលើកដំបូង

យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider របស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពបាញ់ប្រហារនុយក្លេអ៊ែរគ្រប់ទីកន្លែងក្នុងពិភពលោក បានលេចរូបរាងហោះលើមេឃជាលើកដំបូងក្នុងពេលថ្មីៗនេះ។ យន្តហោះនេះមានតម្លៃជិត ៧០០ លានដុល្លារ ហើយត្រូវបានថតជាលើកដំបូងដោយកងកម្លាំងអាមេរិក។

B-21 Raider ហោះលើមេឃ

យោងតាមកាសែតអង់គ្លេស The Telegraph ដែលផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ រូបភាពនៃការសាកល្បងចាក់ប្រេងពីលើអាកាសរបស់យន្តហោះនេះ គឺជាការមើលឃើញដ៏កម្រមួយ។ អ្នកជំនាញរំពឹងថា យន្តហោះនេះនឹងចូលបម្រើការជាផ្លូវការនៅឆ្នាំក្រោយ។

យន្តហោះ B-21 នឹងក្លាយជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយទំនើបបំផុតរបស់ពិភពលោក ហើយវានឹងជំនួសឱ្យយន្តហោះទម្លាក់គ្រាប់បែក B-2 ដែលបានបម្រើការអស់ជិត ៣០ឆ្នាំមកហើយ។

ការសាកល្បងចាក់ប្រេងលើអាកាស

រូបថតដែលចេញផ្សាយដោយកងទ័ពអាកាសអាមេរិកបង្ហាញថា យន្តហោះទម្លាក់គ្រាប់បែក B-21 Raider ហោះពីលើភ្នំក្នុងទីតាំងមួយ ដោយមិនបង្ហាញថានៅឯណាទេ។ បន្ទាប់ពីនោះមានយន្តហោះ KC-135 Stratotanker មួយគ្រឿងទៀត ហោះប្រកៀកគ្នា។

ការចាក់ប្រេងលើអាកាសរបស់យន្តហោះចម្បាំងគឺមានសារៈសំខាន់ណាស់ក្នុងជម្លោះណាមួយដែលអាចកើតមាន។ វាអាចឱ្យកងនាវាពង្រីកវិសាលភាពយ៉ាងខ្លាំង ដូចធ្លាប់បានបង្ហាញជាមួយនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ក្នុងពេលថ្មីៗនេះ។

យន្តហោះ B-21 Raider និង KC-135

យន្តហោះ B-21 ផលិតដោយក្រុមហ៊ុន Northrop Grumman មានមូលដ្ឋាននៅរដ្ឋ Virginia។ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយថ្មីរបស់អាមេរិកម៉ាកនេះ ប្រើប្រាស់ប្រេងឥន្ធនៈត្រឹមតែមួយភាគតូចនៃប្រេងឥន្ធនៈដែលធ្លាប់បានប្រើសម្រាប់យន្តហោះ B-2 Spirit ពីមុនប៉ុណ្ណោះ។

លោក Ken Wilsbach មេបញ្ជាកងទ័ពអាកាសអាមេរិកលើកឡើងថា៖ «យន្តហោះទម្លាក់គ្រាប់បែកវាយប្រហាររយៈចម្ងាយឆ្ងាយនេះនឹងកាត់បន្ថយតម្រូវការលើកងនាវាដឹកប្រេងរបស់យើងនិងបង្កើនសមត្ថភាពដើម្បីគាំទ្រដល់កងកម្លាំងរួម»។

ចំណែកលោក Stephen L Davis ប្រធានកងទ័ពអាកាសអាមេរិកបន្ថែមថា៖ «យន្តហោះនេះនឹងផ្តល់នូវជម្រើសការងារច្រើនប្រភេទនិងការទប់ស្កាត់ការវាយប្រហារនានាដែលប្រទេសយើងត្រូវការ។ សមត្ថភាពនេះធានាថាយើងអាចធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយដែលជ្រាបចូលគ្រប់ទីកន្លែងក្នុងពិភពលោកនៅពេលណាក៏បាន»។

administrator

Related Articles