ភ្នំពេញ៖ បុរសម្នាក់បានបើកបររថយន្តម៉ាកហាយឡែនឌ័រក្នុងល្បឿនលឿនជ្រុល រហូតទៅបុករថយន្តព្រុស (TOYOTA PRIUS) ដែលកំពុងឈប់ចតនៅលើដងផ្លូវ បណ្តាលឱ្យរថយន្តហាយឡែនឌ័រក្រឡាប់ផ្ងារជើងយ៉ាងអស់សង្ឃឹម។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១និង៤០នាទីយប់ តាមបណ្ដោយផ្លូវ OCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត TOYOTA PRIUS ពណ៌ស្លេក ពាក់ផ្លាកលេខ ភ្នំពេញ 2BU-2132 កំពុងឈប់ចតនៅលើផ្លូវ OCIC។ រំពេចនោះ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-6976 បើកបក់មកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។

ចំណែកឯរថយន្តហាយឡែនឌ័រវិញ បន្ទាប់ពីបុកបានរលាក់ខ្លួនឯងរហូតក្រឡាប់ផ្ងារជើងលើផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរស្មើផ្លូវ និងអ្នកនៅក្បែរនោះយ៉ាងខ្លាំង។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចរចារគ្នាដោះស្រាយបញ្ចប់រឿងនៅនឹងកន្លែង ដោយមិនបានធ្វើការត្អូញត្អែរទៅប៉ុស្តិ៍នគរបាលឡើយ។
ដោយ៖ សុខាសែនជ័យ
