ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំ ដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាពក្នុងប្រតិបត្តិការលើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ។

ការហ្វឹកហាត់នេះ ត្រូវបានអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតឱ្យមានកម្មវិធីប្រលងកាយសម្បទានេះឡើង គឺដើម្បីជាការជម្រុញទឹកចិត្តកងកម្លាំងឱ្យប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែងគ្នា។

ជាក់ស្តែងនៅថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៦នេះ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រលងកាយសម្បទាឆ្នាំ នៅក្នុងទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងនៅតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងខណ្ឌដូនពេញ ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានជាច្រើននាក់។










ដោយ៖ សិលា
