រថយន្តដឹកប្រេងបុកជាមួយ Camry បាឡែន ល្ងាចថ្ងៃទី២ ឧសភា ខូចខាតទាំងសងខាង សំណាងគ្មានអ្នករបួស

រថយន្តដឹកប្រេងបុកជាមួយ Camry បាឡែន ល្ងាចថ្ងៃទី២ ឧសភា ខូចខាតទាំងសងខាង សំណាងគ្មានអ្នករបួស

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ១០ និង ៤០ នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រវាងរថយន្តដឹកប្រេង និងរថយន្ត Camry បាឡែន បណ្ដាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង។

រថយន្តគ្រោះថ្នាក់

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកប្រេងពាក់ផ្លាកលេខ ភ្នំពេញ 3B 4751 បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្ត Camry បាឡែនពាក់ផ្លាកលេខ ភ្នំពេញ 2BE 1950 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បុកគ្នាយ៉ាងពេញទំហឹង។

រថយន្តគ្រោះថ្នាក់

សំណាងល្អ អ្នកបើកបរទាំងសងខាងពុំមានរងរបួសធ្ងន់ធ្ងរនោះទេ។ ក្រោយកើតហេតុ ភាគីទាំងពីរបានជជែកវែកញែករកត្រូវរៀងៗខ្លួន តែមិនអាចដោះស្រាយគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋានចុះមកវាស់វែង និងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។

រថយន្តគ្រោះថ្នាក់រថយន្តគ្រោះថ្នាក់

ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles