ព័ត៌មានបន្ទាន់៖ ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់១៥% ទូទាំងប្រទេសនៅថ្ងៃនេះ

ព័ត៌មានបន្ទាន់៖ ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់១៥% ទូទាំងប្រទេសនៅថ្ងៃនេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានឱ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បណ្តាខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥%។

weather

សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងនៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់មកលើអាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យធាតុអាកាសប្រែប្រួលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា។

១- តំបន់វាលទំនាប៖ សីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣៦°C ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ១៥%។

២- តំបន់ខ្ពង់រាប៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៦°C ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿន ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ២០%។

weather

៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣៥°C ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ២០%។ រលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,០០ម៉ែត្រ។

សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនេះ។
ដោយ៖ សិលា

administrator

Related Articles