ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រកាសតាមរកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អា ឡែន” ពាក់ព័ន្ធផ្លែទុរេន

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រកាសតាមរកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អា ឡែន” ពាក់ព័ន្ធផ្លែទុរេន

ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងជាសាធារណៈ បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងផុសផុលនៅលើបណ្តាញសង្គម ទាក់ទងនឹងគណនីហ្វេសប៊ុកឈ្មោះ “អា ឡែន” ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនចោទថាជាអ្នកនាំផ្លែទុរេនយកមកលក់ ដោយបានភ្ជាប់ទាំងរូបភាពនិងសម្លេងផងដែរ។

ព័ត៌មាននគរបាលបាត់ដំបង

ដើម្បីឱ្យមានមូលដ្ឋានច្បាស់លាស់ក្នុងការបញ្ជាក់ករណីខាងលើនេះ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បញ្ជាជាបន្ទាន់ដល់គ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក ឱ្យធ្វើការស្រាវជ្រាវរកម្ចាស់គណនីឈ្មោះ “អា ឡែន” នេះ ដើម្បីសាកសួរព័ត៌មាន និងប្រភពបន្ថែមមកបញ្ជាក់ពីករណីដែលកំពុងត្រូវបានផ្សព្វផ្សាយ។

ស្រាវជ្រាវគណនីហ្វេសប៊ុក

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅ សូមជួយផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ចនគរបាល ប្រសិនបើស្គាល់អត្តសញ្ញាណម្ចាស់គណនីខាងលើ។ ឬក៏សូមឱ្យម្ចាស់គណនីឈ្មោះ “អា ឡែន” ផ្ទាល់ ធ្វើការទំនាក់ទំនងមកសមត្ថកិច្ចដើម្បីធ្វើការបំភ្លឺចំពោះបញ្ហាដែលអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយនោះ។

តាមរកម្ចាស់គណនី

ការចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងភាពត្រឹមត្រូវនៃព័ត៌មាននៅលើបណ្តាញសង្គម៕

administrator

Related Articles