កម្លាំងអាវុធហត្ថខេត្តតាកែវ វាយឆ្មក់ផ្ទះសង្ស័យជាកន្លែងជួញដូរគ្រឿងញៀន ឃាត់ខ្លួន៥នាក់ រួមទាំងម៉ូតូ និងទូរស័ព្ទមួយចំនួន

កម្លាំងអាវុធហត្ថខេត្តតាកែវ វាយឆ្មក់ផ្ទះសង្ស័យជាកន្លែងជួញដូរគ្រឿងញៀន ឃាត់ខ្លួន៥នាក់ រួមទាំងម៉ូតូ និងទូរស័ព្ទមួយចំនួន

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ និងដកហូតវត្ថុតាងជាច្រើនមុខ។

វត្ថុតាង

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការនៅវេលាម៉ោង ១៣:២០ នាទី។

ជនសង្ស័យ

ជនសង្ស័យទាំង០៥នាក់រួមមាន៖

  • ១. ឈ្មោះ ឃឿន ពិសី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់។
  • ២. ឈ្មោះ ញិល រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិត្រពាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់។
  • ៣. ឈ្មោះ ប៉ែន ផលឡី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់។
  • ៤. ឈ្មោះ សុខ ចន្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ។
  • ៥. ឈ្មោះ ណុន ខ្លា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់។

វត្ថុតាងដកហូត

វត្ថុតាងដកហូតរួមមាន៖

  • ម្សៅក្រាមពណ៌សថ្លា ចំនួន ៣ កញ្ចប់ ទម្ងន់ ១៤.០៥ ក្រាម
  • ជញ្ជីងថ្លឹងថ្នាំញៀន ១ គ្រឿង
  • ទូរស័ព្ទ ៣ គ្រឿង
  • ម៉ូតូ ១ គ្រឿង
  • ថង់វេចខ្ចប់ និងសម្ភារសេពថ្នាំញៀនមួយចំនួន

ជនសង្ស័យនិងវត្ថុតាង

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

administrator

Related Articles