នាយករដ្ឋមន្ត្រីចិន Li Qiang ចុះត្រួតពិនិត្យការងារ សង្កត់ធ្ងន់លើការពន្លឿនកសាងបណ្តាញធនធានទឹកនៅ Guangxi

នាយករដ្ឋមន្ត្រីចិន Li Qiang ចុះត្រួតពិនិត្យការងារ សង្កត់ធ្ងន់លើការពន្លឿនកសាងបណ្តាញធនធានទឹកនៅ Guangxi

ប្រទេសចិន៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិភាគស្វ័យត ក្វាងស៊ី (Guangxi) ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។ ក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ថា ត្រូវពន្លឿនការកសាងបណ្តាញធនធានទឹក ដោយផ្តោតលើការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមទាំងផ្នែកសេដ្ឋកិច្ច សង្គម អេកូឡូស៊ី និងសន្តិសុខ ដើម្បីផ្តល់ការគាំទ្រជាមូលដ្ឋាន និងការធានាដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

នាយករដ្ឋមន្ត្រីចិន Li Qiang ចុះត្រួតពិនិត្យការងារ

លោក Li Qiang ក៏បានឈ្វេងយល់ពីសភាពការណ៍លម្អិតនៃការងារបង្ការទឹកជំនន់របស់ភូមិភាគក្វាងស៊ីផងដែរ។ លោកបានលើកឡើងថា តំបន់ខាងត្បូងដូចជា ក្វាងស៊ី បានឈានចូលរដូវកាលទឹកជំនន់ហើយ ដូច្នេះត្រូវធ្វើការពិនិត្យ និងគ្រប់គ្រងដើម្បីទប់ស្កាត់ហានិភ័យ បង្កើនយន្តការតាមដាន និងព្យាករណ៍ ព្រមទាំងកែលម្អផែនការជម្លៀសជនរងគ្រោះ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

ប្រភព៖ (CCFR)

administrator

Related Articles