ប៉ូលិសស្រុកកំពង់រោទិ៍ កោះហៅអប់រំក្មេងទំនើង ០៣នាក់ ពាក់ព័ន្ធការបង្ហោះវីដេអូបង្ហោះម៉ូតូលើបណ្តាញសង្គម Facebook

ប៉ូលិសស្រុកកំពង់រោទិ៍ កោះហៅអប់រំក្មេងទំនើង ០៣នាក់ ពាក់ព័ន្ធការបង្ហោះវីដេអូបង្ហោះម៉ូតូលើបណ្តាញសង្គម Facebook

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានធ្វើកិច្ចសន្យាអប់រំក្មេងទំនើងចំនួន ០៣នាក់ ដែលបានបង្ហោះវីដេអូបង្ហោះម៉ូតូលើបណ្ដាញសង្គម Facebook នៅឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។

នគរបាលស្រុកកំពង់រោទិ៍បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលព័ត៌មានពីបណ្តាញសង្គម Facebook ថាមានក្រុមក្មេងទំនើងមួយក្រុម ដែលបានបង្ហោះម៉ូតូ រួចយកវីដេអូបង្ហោះលើបណ្ដាញសង្គម Facebook នៅចំណុចភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។

ក្មេងទំនើង និងម៉ូតូ

ក្រោយពីបានទទួលព័ត៌មានរួចមក ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ០៣នាក់ ដែលបានបង្ហោះម៉ូតូ និងយកវីដេអូបង្ហោះលើបណ្ដាញសង្គម Facebook។

កម្លាំងនគរបាលកំពុងធ្វើការសាកសួរ

ចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន។

ក្រុមក្មេងទំនើងកំពុងធ្វើកិច្ចសន្យា

បច្ចុប្បន្ននេះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយកដើម្បីអប់រំបន្ត រីឯម៉ូតូដែលប្រព្រឹត្តសកម្មភាពចំនួន ០១គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែក រយៈពេល ០៣ខែ ទើបប្រគល់ជូនវិញ។

វត្ថុតាងម៉ូតូ ក្រុមក្មេងទំនើង និងអាណាព្យាបាល

ដោយ៖ សុថាន

administrator

Related Articles