ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលសម្រេចដកខ្លួនជាឯកតោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU 2001)។ ប៉ុន្តែលោកបញ្ជាក់ថា ការសម្រេចនេះ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្រកម្ពុជាឡើយ។

នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីសម្រេចបញ្ចប់ MoU ឆ្នាំ២០០១ ដែលពាក់ព័ន្ធនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នា។ លោក ប្រាក់ សុខុន គូសបញ្ជាក់ថា MoU នេះជាក្របខណ្ឌតែមួយគត់សម្រាប់ដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
«កម្ពុជាចាត់ទុកថាការដកខ្លួនចេញនេះ គឺជាការដើរចេញពីឆន្ទៈនយោបាយ»។ ជាការឆ្លើយតប កម្ពុជានឹងជំរុញយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ១៩៨២ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តដោះស្រាយវិវាទដោយសន្តិវិធី។
