រន្ធត់! ជិះកង់ទិញនំផ្ញើប្រពន្ធកូន ត្រូវម៉ូតូកង់បីបុកពីក្រោយបែកក្បាលសន្លប់ អ្នកបើកបររត់គេចខ្លួនបាត់

រន្ធត់! ជិះកង់ទិញនំផ្ញើប្រពន្ធកូន ត្រូវម៉ូតូកង់បីបុកពីក្រោយបែកក្បាលសន្លប់ អ្នកបើកបររត់គេចខ្លួនបាត់

ខេត្តកណ្តាល៖ បុរសជាអ្នករកស៊ីដើរបេះផ្លែអំពឹលទឹក និងមានកូនក្នុងបន្ទុកចំនួន ៣ នាក់ ត្រូវបានម៉ូតូកង់បីបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលហូរឈាមសន្លប់ស្តូកស្តឹងក្បែរចិញ្ចើមផ្លូវ ខណៈជនបង្កបានបើករត់គេចខ្លួនបាត់ស្រមោលមុនសមត្ថកិច្ចទៅដល់ ។

រូបភាពកន្លែងកើតហេតុ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១ និង ១០ នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ ២១ (ខាងលិចស្ពានក្រវាត់ក្រុងទី៣ ចម្ងាយ ៥០ ម៉ែត្រ) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរកាខ្ពស់ ដែលបានចុះអន្តរាគមន៍ផ្ទាល់ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពៅ លីថូ អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរបេះផ្លែអំពឹលទឹកតាមមាត់ព្រៃមាត់អូរ មានកូនក្នុងបន្ទុកចំនួន ៣ នាក់ និងប្រពន្ធដែលមានមុខរបរដើរដកមើមក្រអៅឈូកក្នុងបឹង ផ្សំគ្នាទ្រទ្រង់ជីវភាពគ្រួសារ ។

រូបភាពជនរងគ្រោះ

លោកនាយប៉ុស្តិ៍បន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីទិញនំចំណីនៅម្តុំរោងចក្រស្បែកជើង យកមកផ្ញើប្រពន្ធកូន ដោយជិះកង់អែបៗតាមផ្លូវ (ទិសដៅពីលិចទៅកើត) ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ត្រូវម៉ូតូកង់បីមិនស្គាល់ស្លាកលេខ និងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បុកពីក្រោយយ៉ាងពេញទំហឹង ហើយជនបង្កបានបើករត់គេចខ្លួនបាត់ ។

រូបភាពកន្លែងកើតហេតុ

ក្រោយពេលកើតហេតុ លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជូនរថយន្តសឺរ៉ែនមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ដោយសាររបួសធ្ងន់ធ្ងរបែកក្បាល និងសន្លប់បាត់ស្មារតីទាំងស្រុង ។

រូបភាពសមត្ថកិច្ច

រូបភាពភស្តុតាង

សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួនជនបង្កដែលបើកម៉ូតូកង់បីរត់គេចខ្លួននេះ ដើម្បីចាត់ការតាមច្បាប់ ។

រូបភាពផ្សេងទៀត

រូបភាពផ្សេងទៀត

រូបភាពផ្សេងទៀត

administrator

Related Articles