ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ២នាក់ ករណីប្លន់ប្រដាប់អាវុធនៅសាំង PTT ក្រុងប៉ោយប៉ែត

ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ២នាក់ ករណីប្លន់ប្រដាប់អាវុធនៅសាំង PTT ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ បង្ក្រាបករណីប្លន់ប្រដាប់អាវុធដ៏រន្ធត់មួយ នៅចំណុចការាសសាំង PTT ក្រុងប៉ោយប៉ែត។

រូបភាពទី១

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤:១៧ ទៀបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត។ ជនសង្ស័យមួយក្រុមជិះរថយន្ត TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282 បានយកអាវុធខ្លីភ្ជង់ និងបាញ់គំរាម រួចឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ ទូច សុវណ្ណឧត្តម អាយុ២៧ឆ្នាំ ជាបុគ្គលិកលក់សាំង ក្នុងនោះមានលុយសរុបជិត ៣,០០០ដុល្លារ។

រូបភាពទី២

ក្រោយការស៊ើបអង្កេតតាមនីតិវិធី កម្លាំងជំនាញបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០ នៅចំណុចផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំងពីររួមមាន៖

រូបភាពទី៣

១. ឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន
២. ឈ្មោះ ALI HASSAN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិប៉ាគីស្ថាន

រូបភាពទី៤

ក្នុងការសាកសួរ ជនសង្ស័យទាំងពីរបានសារភាពថា ក្រុមរបស់ខ្លួនមានគ្នា ៣នាក់ ពិតជាបានប្រើអាវុធខ្លី ១ដើម ភ្ជង់ជនរងគ្រោះយកកាបូបលុយនៅការាសសាំង PTT ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន៕

administrator

Related Articles