រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសជួបអ្នកសារព័ត៌មានអនឡាញ ពង្រឹងក្រមសីលធម៌ និងខ្លឹមសារល្អជូនសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសជួបអ្នកសារព័ត៌មានអនឡាញ ពង្រឹងក្រមសីលធម៌ និងខ្លឹមសារល្អជូនសង្គម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌‍មាន លោក នេត្រ ភក្ក្រា បានប្រកាសថា លោកនឹងរៀបចំជំនួបថ្មីមួយទៀតជាមួយបណ្តាញអ្នកសារព័ត៌‍មានអនឡាញ ដើម្បីពិភាក្សាអំពីការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការជំរុញឱ្យមានការផ្សព្វផ្សាយព័ត៌‍មានដែលផ្តល់ផលប្រយោជន៍ពិតប្រាកដដល់សង្គមជាតិ។

រូបភាពជំនួបពាក់ព័ន្ធ

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងជំនួបជាមួយតំណាងស្ថានីយទូរទស្សន៍កន្លងមក លោកបានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្តោតលើការផ្សព្វផ្សាយខ្លឹមសារបែបផ្តល់ចំណេះ‍ដឹង និងការយល់‍ដឹង ជាជាងការផ្សាយព័ត៌‍មានរន្ធត់ ជម្លោះគ្រួសារ ស្នេហា ឬបង្ហាញសាកសព និងការធ្វើអត្តឃាត ដែលគ្រាន់តែចង់បានអ្នកទស្សនាច្រើន តែប៉ះពាល់អារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់ពលរដ្ឋ។

លោក នេត្រ ភក្ក្រា ក៏បានគូសបញ្ជាក់ថា ការឈឺក្បាល ស្ត្រេស ឬអារម្មណ៍មិនល្អរបស់ប្រជាពលរដ្ឋនាពេលខ្លះ អាចបណ្តាលមកពីការអាន ឬទស្សនារូបភាពរន្ធត់ និងព័ត៌‍មានមិនល្អ។ លោកសំណូមពរឱ្យប្រជាពលរដ្ឋងាកមកទទួលទានព័ត៌‍មានបែបផ្តល់ចំណេះ‍ដឹង គំនិត និងទស្សនៈល្អៗ ដើម្បីសុខភាពផ្លូវចិត្តរបស់ខ្លួនឯងផងដែរ។

administrator

Related Articles