លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំប្រគល់រថយន្តជូនម្ចាស់វិញ ក្រោយជនបរទេសជួលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ

លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំប្រគល់រថយន្តជូនម្ចាស់វិញ ក្រោយជនបរទេសជួលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ

ភ្នំពេញ៖ ពាក់ព័ន្ធនឹងចម្ងល់ដែលថា តើរថយន្តដែលប្រជាពលរដ្ឋខ្មែរជួលឱ្យជនបរទេស មានឯកសារត្រឹមត្រូវ ពេលសមត្ថកិច្ចចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តើរថយន្តទាំងនោះត្រូវប្រគល់ជូនម្ចាស់វិញ ឬដកហូតជាសម្បត្តិរដ្ឋ? នេះជាកង្វល់របស់អ្នកជួលរថយន្តជាច្រើន!

រថយន្ត

អ្នកនាំពាក្យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែឧសភានេះ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញ លោកបានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ថា ក្នុងករណីប្រជាពលរដ្ឋខ្មែរបានជួលរថយន្តឱ្យជនបរទេស ហើយជនបរទេសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស រួមទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ចត្រូវរៀបចំបែបបទប្រគល់រថយន្តនោះឱ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់។

កិច្ចប្រជុំ

លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ដាច់ខាតមិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្តជូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តនោះឡើយ។

ស សុខា

ដោយ៖ សិលា

administrator

Related Articles