យោធានិងជលផលកំពង់ឆ្នាំង ចុះល្បាតឆក់យកជនល្មើសនេសាទខុសច្បាប់ម្នាក់

យោធានិងជលផលកំពង់ឆ្នាំង ចុះល្បាតឆក់យកជនល្មើសនេសាទខុសច្បាប់ម្នាក់

ខេត្តកំពង់ឆ្នាំង៖ កម្លាំងយោធាសហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះល្បាតស្ទាក់ឃាត់ចាប់ខ្លួនជនល្មើសឆក់ត្រីបានម្នាក់ ព្រមទាំងវត្ថុតាងមួយចំនួន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

វត្ថុតាង

ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១១ ជាង ត្រង់ចំណុចព្រែកជើងគ្រោះ ភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ កម្លាំងចម្រុះដឹកនាំដោយលោក វរសេនីយ៍ទោ ម៉ៅ វេ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី មួង ណួរ៉ា មេបញ្ជាការអង្គភាព ង ៧០ ប្រចាំភូមិសាស្ត្រកំពង់ឆ្នាំង។

ការចុះល្បាត

ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ រួមនិងវត្ថុតាងរឹបអូសបានដូចជា៖ អាំងវែកទ័រឆក់ត្រី ០១ គ្រឿង, ខ្សែភ្លើង និងខ្សែកាបប្រវែង ៨ ម៉ែត្រ, កន្ត្រងដងត្រី ៣, អាគុយ ៧០ អំពែ (ម៉ាក Long) ០១ គ្រឿង និងទូកភ្ជាប់ម៉ាស៊ីន ១ គ្រឿង។ ក្នុងសកម្មភាពស្ទាក់ចាប់ ជនល្មើសមួយចំនួនទៀតបានរត់គេចខ្លួន និងបានបើកទូកបុកកម្លាំងយោធាចំនួន ២ គ្រឿងទៀតផង។

វត្ថុតាងរឹបអូស

លោក វរសេនីយ៍ទោ ម៉ៅ វេ បានបញ្ជាក់ថា សម្ភារៈវត្ថុតាងត្រូវបានយកមករក្សាទុក និងជនសង្ស័យត្រូវបានប្រគល់ជូនទៅកម្លាំងជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

កម្លាំងសហការ

គួរបញ្ជាក់ថា កម្លាំងបានចុះល្បាតប្រទះឃើញជនសង្ស័យកំពុងប្រព្រឹត្តបទល្មើស ទើបរាយការណ៍ជូនថ្នាក់លើ និងបានប្រើមធ្យោបាយកម្លាំង ៨ នាក់ កាណូត ៣ គ្រឿង ដើម្បីស្ទាក់ចាប់។

វត្ថុតាងឆក់ត្រី

ដោយ៖ សូរិយា

administrator

Related Articles