អ៉ីរ៉ង់វាយប្រហារដោយមីស៊ីល និងដ្រូនក្នុងឈូងសមុទ្រពែរ្ស ខណៈអាមេរិកបញ្ជូនឧទ្ធម្ភាគចក្របាញ់ពន្លិចនាវា៦គ្រឿង

អ៉ីរ៉ង់វាយប្រហារដោយមីស៊ីល និងដ្រូនក្នុងឈូងសមុទ្រពែរ្ស ខណៈអាមេរិកបញ្ជូនឧទ្ធម្ភាគចក្របាញ់ពន្លិចនាវា៦គ្រឿង

អ៉ីរ៉ង់បានធ្វើការវាយប្រហារជាថ្មីដោយប្រើប្រាស់មីស៊ីល និងដ្រូនក្នុងតំបន់ឈូងសមុទ្រពែរ្ស ដោយបានសំដៅវាយប្រហារទៅលើនាវានានានៅច្រកសមុទ្រហ័រមូស និងបានព្រមានដល់សហរដ្ឋអាមេរិក និងអឺរ៉ុបប្រឆាំងនឹងសកម្មភាពយោធាណាមួយ។

រូបភាពសមរភូមិ

កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលជាអ្នកធ្វើសេចក្ដីសម្រេចចិត្តសំខាន់ៗនៅក្រុងតេហេរ៉ង់ បានបង្ហាញផែនការថ្មីមួយសម្រាប់ការឆ្លងកាត់ច្រកសមុទ្រហ័រមូសតាមលក្ខខណ្ឌរបស់ខ្លួន។ ផែនការនេះអាចពង្រីកតំបន់ត្រួតពិនិត្យរបស់កងឆ្មាំបដិវត្តន៍ហួសពីច្រកសមុទ្រហ័រមូស រហូតដល់តំបន់ហ្វូជារ៉ាហ៍ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

នៅក្នុងប្រតិបត្តិការនេះ តាមរបាយការណ៍ចេញផ្សាយនារសៀលថ្ងៃទី៤ ឧសភា ថាមានការបាញ់ព្រមានទៅលើនាវាអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា នាវាលឿនជាច្រើនគ្រឿងរបស់កងឆ្មាំបដិវត្តន៍ត្រូវបានបាញ់ពន្លិច។ រីឯប្រមុខទីបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ឧត្ដមនាវី BRAD COOPER បានថ្លែងថា ឧទ្ធម្ភាគចក្រយោធាអាមេរិកបានវាយប្រហារពន្លិចនាវាតូចៗរបស់អ៉ីរ៉ង់ចំនួន៦គ្រឿង ខណៈពួកវាកំពុងបើកសំដៅវាយប្រហារនាវាស៊ីវិលនៅច្រកសមុទ្រហ័រមូស។

administrator

Related Articles