រថយន្តព្រុសបុកម៉ូតូពីក្រោយ បុរសអ្នកបើកបរដួលសន្លប់ស្ដូកស្ដឹងយូរម៉្លេះ សង្គ្រោះមិនទាន់ដឹងខ្លួន

រថយន្តព្រុសបុកម៉ូតូពីក្រោយ បុរសអ្នកបើកបរដួលសន្លប់ស្ដូកស្ដឹងយូរម៉្លេះ សង្គ្រោះមិនទាន់ដឹងខ្លួន

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ខណៈបុរសជិះម៉ូតូម្នាក់បានបើកបុករថយន្តព្រុសពីខាងក្រោយ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងអស់មួយសន្ទុះធំ ទើបដឹងខ្លួនវិញ។

គ្រោះថ្នាក់ចរាចរណ៍

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:១៣ យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត TOYOTA ព្រុស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BZ-6466 កំពុងបើកបរតាមបណ្ដោយផ្លូវខាងលើ។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក CLICK ពាក់ស្លាកលេខ ភ្នំពេញ 1JD-1600 បានបើកមកបុកពីក្រោយយ៉ាងពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍

ការបុកគ្នានេះបណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាត ចំណែកបុរសអ្នកបើកបរម៉ូតូដួលសន្លប់ស្ដូកស្ដឹងអស់មួយសន្ទុះធំ ទើបតែដឹងខ្លួនឡើងវិញ។

គ្រោះថ្នាក់ចរាចរណ៍

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុជាបឋមសិន៕

គ្រោះថ្នាក់ចរាចរណ៍

ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles