ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា ក្រុមការងារបានបង្ក្រាបករណីនេសាទដោយប្រើឧបករណ៍ឆក់ត្រី (អាំងវែកទ័រ) ចំនួន ១ករណី នៅចំណុចតាមដងទន្លេមេគង្គ ឃុំខ្ចៅ ស្រុកកងមាស។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកសម្ភារៈខុសច្បាប់មួយចំនួន។

វត្ថុតាងដែលក្រុមការងាររឹបអូសបានរួមមាន៖ ឧបករណ៍ឆក់ត្រី (អាំងវែកទ័រ) ចំនួន ០១គ្រឿង, អាគុយ ៤០A ចំនួន ០១គ្រឿង។

ក្រៅពីការបង្ក្រាបបទល្មើស ក្រុមការងារក៏បានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីឲ្យប្រជានេសាទទទួលបានការយល់ដឹង និងចៀសវាងការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់បន្តទៀត៕
