អាវុធហត្ថព្រះសីហនុបង្ក្រាបក្រុមជំរិតទារប្រាក់ស្ត្រីចិន ឃាត់ខ្លួន៦នាក់

អាវុធហត្ថព្រះសីហនុបង្ក្រាបក្រុមជំរិតទារប្រាក់ស្ត្រីចិន ឃាត់ខ្លួន៦នាក់

ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបំបែកសំណុំរឿងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ ជួញដូរមនុស្ស និងពាក់ព័ន្ធគ្រឿងញៀន ដោយបានជួយសង្គ្រោះស្ត្រីជនជាតិចិនម្នាក់ និងចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៦នាក់។

អាវុធហត្ថព្រះសីហនុ

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ជនសង្ស័យ

តាមរបាយការណ៍សមត្ថកិច្ច កាលពីទៀបភ្លឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានទទួលបណ្ដឹងពីបុរសជនជាតិចិនម្នាក់ថា មិត្តស្រីរបស់ខ្លួនឈ្មោះ CHEN JINYAN អាយុ២៤ឆ្នាំ ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំង និងជំរិតទារប្រាក់ នៅក្នុងផ្ទះវីឡាមួយកន្លែងក្នុងក្រុងព្រះសីហនុ។

វត្ថុតាង

ក្រោយទទួលបណ្ដឹង កម្លាំងអាវុធហត្ថបានចុះប្រតិបត្តិការ និងឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ដំបូង នៅចំណុចខុនដូរ «ស្ដាបេ» ក្នុងក្រុងព្រះសីហនុ រួមទាំងដកហូតរថយន្តមួយគ្រឿង និងទូរស័ព្ទដៃមួយចំនួន។ បន្ទាប់មក កម្លាំងជំនាញបានបន្តស្រាវជ្រាវរហូតដល់បុរី «លន់ស៊ីធី» ស្ថិតក្នុងសង្កាត់បិតត្រាំង ក្រុងកំពង់សោម ជួយសង្គ្រោះជនរងគ្រោះបានដោយសុវត្ថិភាព និងឃាត់ខ្លួនជនសង្ស័យបន្ថែម៣នាក់ទៀត ព្រមទាំងដកហូតរថយន្ត ទូរស័ព្ទដៃ សម្ភារសម្រាប់បិទភ្នែក និងគ្រឿងញៀនមួយចំនួន។

វត្ថុតាងបន្ថែម

ការស្រាវជ្រាវបឋមបង្ហាញថា ក្រុមជនសង្ស័យបានប្រើល្បិចបោកប្រាស់ សន្យារកការងារឲ្យស្ត្រីរងគ្រោះ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី មកកម្ពុជា។ ក្រោយមក ក្រុមនេះបានចាប់បង្ខាំង ជំរិតទារប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះអស់ជិត៣០ម៉ឺនយ័ន និងបង្ខំឲ្យទាក់ទងនារីផ្សេងទៀតមកជំនួសខ្លួន។

ជនសង្ស័យនិងវត្ថុតាង

សមត្ថកិច្ចបញ្ជាក់ថា ក្រុមឧក្រិដ្ឋជននេះ មានបណ្ដាញរៀបចំជាប្រព័ន្ធ និងផ្តោតគោលដៅលើនារីបម្រើការកម្សាន្ត ដើម្បីបោកបញ្ឆោត ជំរិតទារប្រាក់ និងលក់បន្តទៅក្រុមជួញដូរមនុស្សផ្សេងទៀត។

វត្ថុតាងដកហូត
វត្ថុតាងបន្ថែម
វត្ថុតាង
វត្ថុតាងគ្រឿងញៀន

ដោយ៖ ជ្រោយពេជ្រ

administrator

Related Articles