ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំ ACC លើកទី៣៨ នៅហ្វីលីពីន ជំរុញសមាហរណកម្មអាស៊ាន

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំ ACC លើកទី៣៨ នៅហ្វីលីពីន ជំរុញសមាហរណកម្មអាស៊ាន

ហ្វីលីពីន ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

កិច្ចប្រជុំ ACC លើកទី៣៨

លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន មានច្រើនសណ្ឋាន ហើយទាមទារឱ្យមានការឆ្លើយតបប្រកបដោយភាពបុរេសកម្ម ការសម្របសម្រួលគ្នា និងឱ្យបានទាន់ពេលវេលា។

រដ្ឋមន្ត្រីការបរទេសកម្ពុជា

ក្នុងន័យនេះ អាស៊ានបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការសម្របខ្លួន និងឆ្ពោះទៅមុខកាន់តែរឹងមាំ ដោយដកស្រង់បទពិសោធពីបញ្ហាប្រឈមដែលបានកើតឡើងកន្លងទៅ ដើម្បីបន្តដុសខាត់កិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែល្អប្រសើរ។

កិច្ចប្រជុំអាស៊ាន

ទាក់ទងនឹងការកសាងសហគមន៍អាស៊ាន អង្គប្រជុំបានសង្កត់ធ្ងន់ថា សមាហរណកម្មដែលកាន់តែស៊ីជម្រៅ គឺទាមទារឱ្យមានការសម្របសម្រួលឱ្យកាន់តែរឹងមាំរវាងអន្តរវិស័យ។ តាមរយៈការជំរុញឱ្យមានសហវិបុលភាព និងកិច្ចសហការកាន់តែជិតស្និទ្ធតាមវិស័យនានា អាស៊ានអាចពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសហគមន៍មួយដែលផ្ដោតលើប្រជាជន៕

រូបភាពកិច្ចប្រជុំរូបភាពកិច្ចប្រជុំរូបភាពកិច្ចប្រជុំរូបភាពកិច្ចប្រជុំរូបភាពកិច្ចប្រជុំរូបភាពកិច្ចប្រជុំ

ដោយ ៖ សិលា

administrator

Related Articles