បាវិត៖ ក្មេងទំនើង ៤នាក់ ជិះម៉ូតូបង្ហោះក្នុងតំបន់សេដ្ឋកិច្ចពិសេស ត្រូវនគរបាលឃាត់ខ្លួនដកហូតម៉ូតូ

បាវិត៖ ក្មេងទំនើង ៤នាក់ ជិះម៉ូតូបង្ហោះក្នុងតំបន់សេដ្ឋកិច្ចពិសេស ត្រូវនគរបាលឃាត់ខ្លួនដកហូតម៉ូតូ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានបង្ក្រាបករណីក្មេងទំនើងជិះម៉ូតូបង្ហោះចំនួន ៤នាក់ នៅចំណុចលើផ្លូវបេតុងក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

រូបភាពករណីក្មេងបង្ហោះម៉ូតូ

នគរបាលក្រុងបាវិតបានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោកអធិការនគរបាលក្រុង កាលពីវេលាម៉ោង ៨ និង ១០នាទីយប់ សន្តិសុខតំបន់សេដ្ឋកិច្ចពិសេសមេនហាធន ស្ថិតក្នុងភូមិតាពៅ សង្កាត់ក្រុងបាវិត បានរាយការណ៍មកសមត្ថកិច្ចថា បានឃាត់ខ្លួនក្មេងៗបង្ហោះម៉ូតូនៅផ្លូវបេតុងក្នុងតំបន់ចំនួន ០៤នាក់ ប្រុស និងម៉ូតូ ២គ្រឿងម៉ាក Honda Dream។

ក្រោយពីសមត្ថកិច្ចទទួលបានដំណឹងនេះភ្លាម ក៏ចុះទៅដល់ទីតាំង និងនាំខ្លួនពួកគេមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសួរនាំ។

រូបភាពក្មេងទំនើងនៅនគរបាល

ក្រុមក្មេងទាំងនោះមាន៖

ទី១ ឈ្មោះ ឡ ម៉.ហ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ម្ចាស់ម៉ូតូស្លាកលេខ ភ្នំពេញ 1KR-3380។

ទី២ ឈ្មោះ ន.ថ.វ.ភក្ដី ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ម្ចាស់ម៉ូតូស្លាកលេខ ភ្នំពេញ 1U-6817។

ទី៣ ឈ្មោះ ស.សុ.វ.រ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិបាវិតលើ សង្កាត់បាវិត។

ទី៤ ឈ្មោះ ហ.ស.ភ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត។

រូបភាពភស្តុតាង

នៅចំពោះមុខសមត្ថកិច្ច ក្មេងៗទាំង ០៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជិះម៉ូតូបង្ហោះនៅលើផ្លូវបេតុងក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធនពិតប្រាកដមែន។

ក្រោយមក សមត្ថកិច្ចនគរបាលបានអញ្ជើញអាណាព្យាបាលមក និងបានអបរំកោសក់ចំពោះក្មេងទំនើងទាំងនោះ ព្រមទាំងធ្វើការដកហូតម៉ូតូជាបណ្ដោះអាសន្នផងដែរ៕

administrator

Related Articles