សម្តេចតេជោ ហ៊ុន សែន រំលឹកមេរៀន «ច្រូតស្រូវក្នុងទឹក» និងផ្តាំរក្សាស្ថិរភាពជាតិ

សម្តេចតេជោ ហ៊ុន សែន រំលឹកមេរៀន «ច្រូតស្រូវក្នុងទឹក» និងផ្តាំរក្សាស្ថិរភាពជាតិ

ខេត្តតាកែវ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំខេត្តតាកែវ នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២៦ បានថ្លែងរំលឹកពីប្រវត្តិដោះស្រាយវិបត្តិទឹកសង្គ្រោះស្រូវជូនប្រជាកសិករឃុំពត់សរ ស្រុកបាទី កាលពីឆ្នាំ១៩៩៤ ដោយលើកទ្រឹស្តីល្បីថា «ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត»។

សម្តេចតេជោ ហ៊ុន សែន

សម្តេចបានរំឭកថា នៅថ្ងៃទី១៨-២០ វិច្ឆិកា ១៩៩៤ ប្រជាកសិករឃុំពត់សរជួបវិបត្តិខ្វះទឹក ហើយសម្តេចបានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវ ដោយសង្កត់ធ្ងន់ថា ទោះច្រូតស្រូវក្នុងទឹកក៏ប្រសើរជាងទុកឱ្យស្រូវងាប់ខ្វះទឹក។

នាឱកាសនោះ សម្តេចតេជោបានថ្លែងណែនាំឱ្យមន្ត្រីទាំងអស់បន្តរក្សាស្ថិរភាពជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងទប់ស្កាត់ការរត់គេចពន្ធ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថា

សម្ដេចក៏បានជំរុញឱ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីឱ្យបានរហ័ស ជាពិសេសក្រៅប្រព័ន្ធតុលាការ ដោយមិនលំអៀង និងត្រូវគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច សន្សំសំចៃការចំណាយមិនចាំបាច់។

ទន្ទឹមនេះ សម្តេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ឱ្យចៀសវាងភាពអសកម្ម និងការគៀបសង្កត់ ដោយចងចាំថា «មន្ត្រីមិនមែនជាចៅហ្វាយប្រជាជនទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ សម្តេចក៏បានរំលឹកឱ្យអាជ្ញាធរខេត្តតាកែវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជនទាំងពីរប្រទេស។

ដោយ៖ សិលា

administrator

Related Articles