ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអង្គភាពស៊ើបអង្កេតបទល្មើសអន្តរជាតិនៃស្ថានទូតអាមេរិក បានចាប់ខ្លួនជនសង្ស័យជាជនជាតិអាមេរិកឈ្មោះ Michael John Howard Ramirez ភេទប្រុស កើតនៅរដ្ឋអូហៃយ៉ូ ក្នុងរាជធានីភ្នំពេញ។

បុរសរូបនេះត្រូវបានចេញដីកាចាប់ខ្លួនពីសហរដ្ឋអាមេរិកពីបទ «ប៉ុនប៉ងប្រព្រឹត្តអំពើផ្លូវភេទដោយខុសច្បាប់ជាមួយអនីតិជន» និងបានរត់គេចខ្លួនមករស់នៅកម្ពុជា។ ការចាប់ខ្លួននេះធ្វើឡើងក្រោមបទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
បច្ចុប្បន្ននេះ នាយកដ្ឋានកំពុងបន្តនីតិវិធីដើម្បីប្រគល់ជនសង្ស័យរូបនេះជូនទៅស្ថានទូតអាមេរិក ដើម្បីនាំខ្លួនត្រឡប់ទៅកាន់សហរដ្ឋអាមេរិកអនុវត្តទោសតាមច្បាប់។

